
កំពង់ធំៈ យ៉ាងហោចណាស់មនុស្សចំនួន១៤នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ រវាងរថយន្ត២គ្រឿងបុកក្នុងទិសដៅផ្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៩៖១៥នាទី ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១៩-១២០ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចជំនាញចរាចរណ៍ បានអោយដឹងថា រថយន្តបង្កម៉ាក ISUZU បានឡើងវ៉ាជែងជ្រុលទៅបុករថយន្តម៉ាក Hilux Vigo ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2E-9226 (បើកបរទិសដៅពីជើងទៅត្បូង)ដោយឈ្មោះ ប៊ុង បឿន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូនពីរ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ (មុខរបរបើករថយន្ត) និងអ្នករួមដំណើចំនួន១១នាក់ ១-ឈ្មោះ សា.រឿន ភេទស្រី អាយុ៦៩ឆ្នាំ រស់នៅភូមិវត្តដំណាក់ ខេត្តសៀមរាប(របួសធ្ងន់)។ ២-ឈ្មោះ ឈៀង ម៉េងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ (មុខរបរសិស្ស) រស់នៅខេត្តបាត់ដំបង(របួសស្រាល)។ ៣-ឈ្មោះ រៀម សាធា ភេទប្រុស អាយុ២២ឆ្នាំ(មុខរបរកម្មករសំណង់) រស់នៅខេត្តសៀមរាប(របួសស្រាល)។ ៤-ឈ្មោះ ឈិត ឈា ភេទប្រុស អាយុ២១ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តខេត្តសៀមរាប(របួសធ្ងន់)។ ៥-ឈ្មោះ ឈិត.ឈាន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តសៀមរាប(របួសស្រាល)។ ៦-ឈ្មោះ ឈិត យ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរកម្មករសំណង់) រស់នៅខេត្តសៀមរាប (របួសធ្ងន់)។ ៧-ឈ្មោះ សួន ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ (មុខរបរកម្មករសំណង់)រស់នៅខេត្តបាត់ដំបង(របួសស្រាល)។ ៨-ឈ្មោះ ហ៊ិត យោធា ភេទប្រុស អាយុ៣២ឆ្នាំ(មុខរបរកម្មករសំណង់) រស់នៅខេត្តសៀមរាប(របួសធ្ងន់)។ ៩-ឈ្មោះ ជៀប.សារឿន ភេទប្រុស អាយុ២៥ឆ្នាំ (មុខរបរកម្មករសំណង់) រស់នៅខេត្តសៀមរាប (របួសធ្ងន់)។ ១០-ឈ្មោះ ឈៀង.គង់ ភេទប្រុស អាយុ៤២ឆ្នាំ (មុខរបរកម្មករសំណង់) រស់នៅខេត្តបាត់ដំបង (របួសធ្ងន់)។ ១១-ឈ្មោះ ឈៀង.លីយ៉ា ភេទស្រី អាយុ៦ឆ្នាំ (កូនរបស់ឈ្មោះ ឈៀង គង់) (របួសធ្ងន់)។
ចំណែកខាងលើរថយន្តម៉ាក ISUZU ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ Y.2569 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ យិន សុង ភេទប្រុស អាយុ៦៦ឆ្នាំ (មុខរបរទីប្រឹក្សាឯកឧត្តម បណ្ឌិត ងួន ញ៉ិល) រស់នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ យិន ម៉ាណែត ភេទស្រី អាយុ៤០ឆ្នាំ (មុខរបរនៅផ្ទះ) រស់នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់)។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុបង្កដោយអ្នកបើកបររថយន្ត ISUZU ឈ្មោះ យិន សុង បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីចាត់ការតាមច្បាប់។ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕






