
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បើតាមការចុះផ្សាយព័ត៌មានពីអង្គភាព FN បានឲ្យដឹងថា កម្លាំងនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាថៅកែក្លឹបកម្សាន្ត «លុច្សសារី» ទៅកាន់តុលាការក្រុងភ្នំពេញហើយ ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្លឹប (លុច្សសារី) ក្រោយចាប់ខ្លួនបានកាលពីថ្ងៃម្សិលមិញ។
សារព័ត៌មានដដែលបានឲ្យដឹងបន្តថា ជនសង្ស័យឈ្មោះ ហួន ទួច អាយុ៤០ ស្រុកកំណើតនៅភូមិទួលច្រេស ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង សញ្ជាតិខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្ននៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមិថុនា នៅទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយបញ្ចប់ការសាកសួរបន្ថែម នៅរសៀលថ្ងៃដដែលនេះ ចៅក្រមស៊ើបសួរ លោក កូយ សៅ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ ហួន ទួច ដាក់ពន្ធនាគារ ដើម្បីរង់ចាំធ្វើការជំនុំជម្រះនៅពេលក្រោយ។
ក្រោយទទួលបានព័ត៌មាននេះ ឯកឧត្តមវិល្លាម មានការងឿងឆ្ងល់ ថា នេះឬថៅកែក្លឹប luxurious ktv ដែលជាម្ចាស់ទីតាំងដែលចែកចាយគ្រឿងញៀនដ៏ធំនោះ ? ម្ដេចក៏សាច់ឈាមខ្មៅម្លេះក្រែងជា យួនកាត់ចិនមែនទេ ហេីយរស់នៅបន្ទប់ជួលស្ទឹងមានជ័យសោះ អាចជាថៅកែក្លឹបមែនឬ ?
សូមបំភ្លឺបន្ថែម ចៀសវាងការយល់ច្រលំ ។
កាលពីថ្ងៃទី ០៩ ខែមិថុនា កន្លងទៅលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថាសមត្ថកិច្ចកំពុងតាមចាប់ម្ចាស់ក្លិបកម្សាន្ត លុច្សសារី ជាជនជាតិ វៀតណាម ។


