header ads

Sponsor

កំពតៈ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ បានស្នើរឲ្យ លោក មាស រិទ្ធី អ្នកសារព័ត៌មានហង្សមាសបើកភ្នែកមើល កុំបិទភ្នែកមើល និយាយពី​ករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តធុនធំមួយគ្រឿង ប៉ះជាមួយម៉ូតូមួយគ្រឿង នៅចំណុចលើស្ពានថ្មី ក្នុងក្រុងកំពត បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ ត្រង់ជើងខាងឆ្វេង។

ការឆ្លើយតបសារមួយនេះ ទៅកាន់លោក មាស រិទ្ធី បានធ្វើឡើងក្រោយពីលោកមាស រិទ្ធី អ្នកសារព័ត៌មានហង្សមាសដ៏ល្បីល្បាញ បានសរសេរលើហ្វេសប៊ុកថា ជាប់ចរាចរនៅស្ពានខេត្តកំពត ស្ទះជាង៣ម៉ោង ហើយទៅមិនរួចទេ មូលហេតុឡានសំរាមបុកម៉ូតូ នៅលើស្ពាន វិធាន ការណ៍​ប៉ូ​លិសខ្សោយ លោកស្នងការខេត្តកំពត មិនមានមុខជួយ សម្រួលដល់មហាជន រាប់ម៉ឺននាក់ ដែលកំពុងសុំឲ្យលោកជួយទេ។ មេឃកំពុងភ្លៀងទៀត ឡានសំរាម ដែលគ្រោះថ្នាក់តាំងពីម៉ោង៩ នៅលើស្ពានដដែល។

ក្រោយពីឃើញសារភ្លាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មិនបង្អង់យូរឡើយ ដោយបានសសេរសារបង្ហោះតបវិញថា « សូមជម្រាបដល់លោក មាស រិទ្ធី អ្នកសារព័ត៌មានហង្សមាស ដ៏ល្បីថា ខ្ញុំមិនមានពាក្យអ្វី ដើម្បីបកស្រាយ ជូនលោកទេ ក៏ ប៉ុន្តែគ្រាន់តែសុំអោយលោកបើកភ្នែកមើល កុំបិទភ្នែកអី»

លោកស្នងការបន្តថា “ករណីរវាងឡានធំនេះ បានបុកម៉ូតូជនរងគ្រោះ រងរបួសធ្ងន់ ប្រហែល ជាត្រូវកាត់ជើងចោល ទីពីរឡាននេះ គឺឡានធំហើយ មិនអាចបើកយកចេញឬក៏អូសយកចេញបាននោះទេ ! យើងត្រូវរកឡានធំ ដើម្បីស្ទូចយកឡាននេះចេញ គ្រោះថ្នាក់នេះ គឺនៅលើស្ពាន យើងខ្ញុំធ្វើការហាលភ្លៀង ហាលថ្ងៃ បាយ ក៏មិនទាន់បានហូបដែរ កំពុងតែដោះស្រាយការងារនេះ ឲ្យប្រសើរឡើងវិញ”

លោកស្នការ បញ្ជាក់ថា “ក្នុងនាមលោក ជាអ្នកសារព័ត៌មានដ៏មានប្រជាប្រិយមួយរូប តែ លោកបែរជាបិទភ្នែក ហើយទិតៀនដល់សមត្ថកិច្ចរបស់ខ្ញុំ កំពុងខិតខំសម្រួលចរាចរ ជូនបងប្អូន សមត្ថកិច្ច បានទៅដល់គោលដៅ ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post