header ads

Sponsor

កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២២ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តមវិល្លាម បានដឹកនាំក្រុមការងារ ៥នាក់ ដោយសហការនិងមន្ត្រីលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សា មកពីទីស្ដីការនាយករដ្ឋមន្ត្រីចំនួន២រូប ចុះពិនិត្យផ្ទាល់ទីតាំងកេីតហេតុ ដេីម្បីប្រមូលតម្រុយនានា។

មូលដ្ឋានដែលឈានឲ្យមានសមត្ថកិច្ចតាមដានអង្កេតករណីនេះ ដោយហេតុថា ការសាងសង់ឋិតក្រោមតំបន់សមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុនេះពុំមានច្បាប់អនុញ្ញាតិអោយសាងសង់នោះទេ តែអាគារអាចសាងសង់ជារៀងរាល់ថ្ងៃរហូតបង្ករអោយមានឧប្បទ្ទវហេតុយ៉ាងរន្ធត់ ដែលបង្ហាញពីតម្រុយនៃពាក់ព័ន្ធនឹងការអនុវត្តន៍ច្បាប់របស់ អាជ្ញាធរខេត្ត និង មន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

បើតាមពលរដ្ឋបាលអះអាងថា ការប្រតិបត្តិការសង្គ្រោះបន្ទាន់របស់អាជ្ញាធរខេត្ត គឺមានសភាពយឺតយ៉ាវ ដោយប្រេីអេស្កាវាទ័រធុនកណ្ដាលចំនួន៣គ្រឿង តែដំណេីរការតែ២គ្រឿង ដែលតិចជាងអេស្កាវាទ័រ ពេលចុះអនុវត្តន៍សាលដីការរឿងដីធ្លីផង ។

អតីតមេការដែលធ្លាប់ម៉ៅការសំណង់នៅអាគារនេះ ដែលមានបងប្អូនកំពុងជាប់នៅក្នុងអាគារដែលបាក់បានអះអាងថា មនុស្សដែលជាប់ក្នុងអាគារ ចន្លោះពី៤០ទៅ ៦០នាក់ កម្មករនៅក្នុងបញ្ជីមានសរុប១៣០ នាក់ តែអ្នកខ្លះមិនស្នាក់ក្នុងអគារទេ ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រមូលបានតម្រុយគ្រប់គ្រាន់ដេីម្បីកសាងរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដេីម្បីអោយមន្ត្រីពាក់ព័ន្ធមានទំនួលខុសត្រូវចំពោះភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់ដែលអាចបណ្ដោយអោយអាគារមួយសាងសង់បានដោយរលូនទោះគ្មានច្បាប់អនុញ្ញាតិ រហូតបាក់ចុះបង្ករអោយមានហនិភ័យប៉ះពាល់ដល់សុវត្តិភាព រួមទាំងអាយុជីវិតមនុស្ស ។

នៅយប់ថ្ងៃដដែលឯកឧត្តមបានឲ្យដឹងទៀតថា របាយការណ៍សរសេរទាំងយប់យ៉ាងយូរ៣ថ្ងៃដល់សម្ដេចហេីយ ត្រឹម អនុក្រឹត្យលេខ ៨៦ អនក្រ បក ស្ដីពីលិខិតអនុញ្ញាតិសាងសង់
សេចក្ដីសម្រេចលេខ០៦៧ សសរ , លិខិត លេខ ២៤១៧ ដនស /អរប  វាជាមូលដ្ឋានគ្រប់គ្រាន់ដេីម្បីបញ្ជាក់ថា អស់លោកមានភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់យ៉ាងច្បាស់ឥតប្រកែកបានឡេីយ ។ ឯកសាបទដ្ឋានគតិយុត្តិប៉ុណ្ណឹងវាមានទម្ងន់គ្រប់គ្រាន់នឹងអូសអស់លោកអោយទទួលខុសត្រូវចំពោះភាពមិនទទួលខុសត្រូវលេីសមត្ថកិច្ចខ្លួន មិនមែនគេសង់ខុសច្បាប់តួនាទីលោកត្រឹមណែនាំទេ មេីលអនុក្រឹត្យលេខ៨៦ ជំពូក៦ មាត្រា ២៤ អោយច្បាស់ បេីមិនចេះចាំខ្ញុំបង្រៀន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post