Sponsor
នៅថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនី​យ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរ​បាលរាជធា​នីភ្នំពេញ​ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដោយមានការបញ្ជាពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នង​ការ​នៃស្នងការដ្ឋាន​ន​គរ​បាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក​ នួន​ សា​ន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់​ដំបង​ មន្រ្តីជំនាញនៃរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមសហការជា​មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងនគរបាលស្រុកមោងឫស្សី​ បានធ្វេីការតាមប្រម៉ាញ់ចាប់​ខ្លួនមុខស​ញ្ញា​(ឆក់​កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅ​រាជធានីភ្នំពេញ​ នៅម្តុំជិតរង្វង់មូលខាំកូ​ យកបានអាវុធខ្លី​ និងប្រាក់​​ដុល្លារមួយចំនួនកាលពីថ្ងៃទី១២​ ខែ​ មិថុ​នា​ ឆ្នាំ២០១៩​ ដែលបានរត់មកលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោម​បក្ស​ពួកគេផ្សេងទៀត​

ក្រោយពេលធ្វេីសកម្មភាពរួច​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកដ៏ទៃទៀត​បានរត់គេចខ្លួនមកសំងំនៅចំណុចក្រុមទី០៨​ ភូមិ​ម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបា​ត់ដំបង ឆ្លងតាមរយ:ការស្រាវជ្រាវដោ​យ​ប្រេីប្រាស់គ្រប់វិធានការជំនាញ​ ជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន​ និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញដេីម្បីស្រាវជ្រាវបន្ត​ ដែលក្នុងនោះអាវុធខ្លីមួយដេីមជារបស់ជនរងគ្រោះត្រូវបានរកឃេីញ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor