ក្រុងព្រះសីហនុ ៖ ម៉ោង ១១ព្រឹក ថ្ងៃ ២៣ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តមវិល្លាម បានឲ្យដឹងថា លទ្ធផលស្រាវជ្រាវបឋមរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគោះ និងផ្ដលយោបល់ពីគណបក្សខ្មែរក្រោក អំពីករណីបាក់អគារកំពស់៧ជាន់ នៅក្រុងព្រះសីហនុដែលបណ្ដាលអោយមនុស្សស្លាប់ និងរបួសជាច្រេីននាក់ បានរកឃេីញថា ក្រៅពីម្ចាស់អាគារ ក៏មានពាក់ព័ន្ធ និងទំនួលខុសត្រូវរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់រួមទាំងរដ្ឋបាលសាលាខេត្តព្រះសីហនុផងដែរ ។
ឯកឧត្តមបានបន្តថា ករណីនេះព្រោះវាជាប់ពាក់ព័ន្ធជាភាពអសកម្មរបស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តន៍ច្បាប់ ដែលកាលពីថ្មីៗនេះមុននឹងមានសោកនាដកម្មបាក់រលំអគារបណ្ដាលអោយមនុស្សស្លាប់ និងរបួសនៅក្រុងព្រះសីហនុកេីតឡេីង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតលេខ ២៤១៧អនស.អរប ចុះថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ដោយភ្ជាប់កម្មវត្ថុអោយរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការផ្ដល់គោលការណ៍អោយសាងសង់មុនទទួលបានលិខិតអនុញ្ញាតិ ជាពិសេសលេីលិខិតក៏បានសរសេរភ្ជាប់ថា មានការដ្ឋានសំណង់ជាច្រេីនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានកំពុងសាងសង់ខ្លះ និងខ្លះសាងសង់រួច ដោយគ្មានច្បាប់អនុញ្ញាត្តអោយសាងសង់ឡេីយ ។
ប៉ុន្តែរដ្ឋបាលសាលា និង ឯកឧត្តម យន្តមីន ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្តពុំបានធ្វេីការតាមសេចក្ដីណែនាំលេីលិខិតលេខ២៤១៧អនស.អរប របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះឡេីយ និងបណ្ដោយអោយអគារមួយដែលគ្មានច្បាប់អាចបន្តសាងសង់ដោយរលូនដោយគ្រាន់តែធ្វេីការចុះហាមឃាត់ និងអូសបន្លាយរហូតឈានដល់ការបាក់ស្រុកបង្កនូវសោកនាដកម្មដល់កម្មករកម្មការីជាច្រេីនអោយស្លាប់បាត់បង់ជីវិត និងរងរបួស។
ករណីនេះជាតថភាពឆ្លុះបញ្ចាំងពីភាពអសកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការគ្រប់គ្រងសំណង់នៅដែនសមត្ថកិច្ចរបស់ខ្លួន ដែលផ្ទុយពីការកំណត់របស់អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាត្តសាងសង់លេខ ៨៦ អនក្រ បក ចុះថ្ងៃទី ១៩ ធ្នូរ ឆ្នាំ ១៩៩៧ ជំពូក ៦ មាត្រា ២៤ ដែលបានកំណត់ថា រាល់សំណង់ដែលបានចាប់ផ្ដេីមមុនចេញលិខិតអនុញ្ញាត្តសាងសង់ដោយអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ទុកថា ល្មេីសច្បាប់ ។ ការដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ ។ តែរដ្ឋបាលខេត្តមិនបានអនុវត្តន៍តាមច្បាប់ជាធរមាននោះទេ។
ដោយឡែកក្រោយពីបានចេញលិខិតលេខ ២៤១៧អនស.អរប ចុះថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុរួច ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ក៏បានចេញសេចក្ដីសម្រេចស្ដីពីការបង្កេីតក្រុមការងារចំពោះកិច្ចចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណង់ស្ថិតក្នុងខេត្តព្រះសីហនុ លេខ ០៦៧ សសរ ចុះថ្ងៃទី០៤ តុលា ឆ្នាំ ២០១៨. ប៉ុន្តែការអនុវត្តន៍ជាក់ស្ដែងគឺមានភាពអសកម្មដែលផ្ទុយពីស្មារតីក្នុងសេចក្ដីសម្រេច ត្រង់ប្រការ២ កថាខ័ណ្ឌទី១ ដែលបានកំណត់ថា ក្រុមការងារមានភារកិច្ចចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុឲ្យស្របតាមលិខិតអនុញ្ញាតិសាងសង់ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបច្ចេកទេស ។
ដោយយោងលេី អង្គហេតុ អង្គសេចក្ដី មូលដ្ឋានច្បាប់ មូលដ្ឋានឯកសាបទដ្ឋានគតិយុត្តិ ជាតម្រុយ បង្ហាញថា សមត្ថកិច្ចពាក់ព័ន្ធ មិនអាចគេចវេសពីទទួលខុសត្រូវលេីសមត្ថកិច្ចរបស់ខ្លួនបាននោះទេ ។
យេីងខ្ញុំដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងបន្តប្រមូលតម្រុយដូចបានជម្រាបខាងលេីនេះរៀបចំជារបាយការដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ ហេីយនឹងលេីកក្នុងកិច្ចប្រជុំប្រចាំខែ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នាសប្ដាហ៍ខាងមុខនេះ៕