ខេត្តរតនគិរី៖ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជូនបុរសវៀតណាម១២នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីពាក់ព័ន្ធបទល្មើសលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ក្រោយពីឃាត់ខ្លួន និងដកហូតគ្រឿងចក្រចំនួន ០៦គ្រឿង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចំណុចក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ខណៈពួកគេកំពុងធ្វើសកម្មភាពឈូសឆាយព្រៃក្នុងឧទ្យានជាតិវរជ័យ។
បើតាមប្រភពពីមន្ត្រីអគានុរក្សនៃពន្ធនាគារភ្នំស្វាយបានឲ្យដឹងថា ជនជាតិវៀតណាមទាំង12នាក់ដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តរតនៈគីរី ចាប់នោះ ត្រូវបានដោះលែងឲ្យវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញហើយ នៅល្ងាចថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ នេះ ។
ចំពោះភាពធូររលុងទាំងការគ្រប់គ្រងផ្នែករដ្ឋបាលតាមបណ្ដាច្រកចេញចូល និងការអនុវត្តន៍ច្បាប់ទៅលើជនជាតិវៀតណាមទាំង១២នាក់ក៏ធ្វើឲ្យមានការរិះគន់ពីសំណាក់មហាជនមិនតិចដែរ ព្រោះថាបើយោងតាមបទល្មើសនេះវាធ្ងន់ធ្ងរណាស់ទី១ពួកគេចូលមកកម្ពុជាខុសច្បាប់ និងទី២ប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃរហូតនាំគ្រឿងចក្រចូលមករហូតដល់ទៅ៦គ្រឿងក្នុងតំបន់ហាមឃាត់ដែលជាតំបន់ព្រៃឧទ្យានជាតិវរៈជ័យ បើយោងតាមបទល្មើសដែលពួកគេបានប្រព្រឹត្តនេះ វាមិនងាយរួចខ្លួនដោយស្រួលៗបែបនេះទេ ។ ប៉ុន្ដែសម្រាប់ជនជាតិវៀតណាមទាំង១២នាក់នេះហាក់មានវាសនាខ្ពស់ណាស់ ជាប់ឃុំបណ្ដោះអាសន្នមិនបានមួយដង្ហើមចង្រិតផងក៏រួចខ្លួនទៅវិញយ៉ាងស្រួល ។
ពលរដ្ឋបានរិះគន់បន្ថែមថា ភាពធូររលុងទាំងការគ្រប់គ្រងច្រកចេញចូល និងការអនុវត្តន៍ច្បាប់សម្រាប់ជនបរទេស ប៉ុន្ដែបើជនជាតិខ្មែរយើងមានបញ្ហាខុសច្បាប់នៅប្រទេសគេវិញ មិនស្រួលដូចបកចេកបែបនេះទេ?
ពាក់ព័ន្ធនឹងបញ្ហានេះ មហាជនបានធ្វើការរិះគន់ទៅនគរបាលការពារព្រំដែននៅតំបន់នោះហេតុអីក៏មិនសាកសួរត្រួតពិនិត្យឲ្យបានច្បាស់លាស់ ម្យ៉ាងទៀតតំណាងក្រុមហ៊ុននេះមានសិទ្ធិកម្រិតណា បានជាហ៊ាននាំគ្រឿងចក្រចំនួន៦គ្រឿង និងមនុស្សចំនួន១២នាក់ ចូលមកស្រុកខ្មែរដោយមិនឆ្លងកាត់ជំនាញត្រួតពិនិត្យឲ្យបានច្បាស់លាស់អ៊ីចឹង នេះជាគ្រឿងចក្រឈូសឆាយដី ព្រៃចុះបើសិនជាគ្រឿងសព្វាវុធវិញនោះតើអស់លោកដោះស្រាយយ៉ាងណាវិញ ៕