header ads

Sponsor

រាជធានីភ្នំពេញ​ ៖ វេលាម៉ោងជិត០១ និង០២នាទីថ្ងៃត្រង់ ទី០១ ខែមិថុនា ឆ្នាំ២០១៩  យុវជនម្នាក់ជិះម៉ូតូ Scoopy ត្រឡប់មកពីជូនបងប្រុស ដែលជាកីឡាករបាល់ទាត់ជម្រេីសជាតិឈ្មោះ​ សារ៉េតគ្រីយ៉ា ដេីម្បីទៅប្រកួតបាល់នៅស្វាយរៀង ដោយជូនទៅឡើងឡាន នៅតារាងបាល់ទាត់k11 ផ្លូវ២៧១ លុះត្រឡប់មកវិញ​ ត្រូវបានរថយន្តកូរ៉េ មួយគ្រឿងបុកពេញទំហឹងនៅលេីកំណាត់មហាវិថី​សម្ដេចតេជោ​ហ៊ុន​សែន ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហេីយស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ែល សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន​ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AA-0226 ។ ចំណែករថយន្ត​​បង្កហេតុដែលមាន​វិក័យប័ត្រ​ទូទាត់​និង​នាមប័ណ្ឌបន្សល់លេីរថយន្ត ជារបស់ឈ្មោះ​ ពេជ្រ​ សុខខេន​ សេវាដឹកជញ្ជូន​ មាន​អាសយដ្ឋាន​នៅភូមិខ្ពបវែង​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ តែអ្នកបើកបររថយន្តបង្ក និងព្រូបាននាំគ្នារត់គេចខ្លួនចូលព្រៃត្រែងបាត់អស់ទៅ​ ។

យោងតាមប្រភពព័ត៌មានពីលោក​ យ៉ន់​ សំអុន​ គ្រូបង្វឹក​ក្រុមបាល់ទាត់​យុវជនខណ្ឌមានជ័យ​ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង​ ម៉ាកស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AA-0226 ឌុបបងថ្លៃដែលជាកីឡាករបាល់ទាត់ឈ្មោះ «សារ៉េតគ្រីយ៉ា» ទៅប្រកួតនៅស្វាយរៀង ដោយជូនដំណើរទៅឡើងរថយន្តនៅចំណុចតារាងបាល់k11 ផ្លូវ២៧១ សង្កាត់បឹងទំពុន​ លុះពេលត្រឡប់មកវិញ ជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានជួបគ្រោះថ្នាក់ ជាមួយនឹងរថយន្តម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2J-3741 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីត្បូងជើង បុកគ្នាចំពីមុខពេញទំហឹង ខ្ទាតផ្លោងយុវជនអ្នកបើកបរម៉ូតូ បោកផ្ទប់នឹងកញ្ចក់រថយន្តរងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកមានជ័យ មកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលពេលទៅដល់មន្ទីរពេទ្យ ដោយសារតែស្ថានភាពរបួស​ធ្ងន់ធ្ងរ​ពេក​ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលេី​ និងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំស្រាវជ្រាវ​ រកម្ចាស់រថយន្ត​ឲ្យចូលខ្លួនទៅដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​ នៅភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន​ កំពង់សំណាញ់ ក្រុងតាខ្មៅ។

គួរបញ្ជាក់ថា​ ​គំនូសសញ្ញាភ្លោះជាប់ ពណ៌លឿង តាមបណ្តោយទ្រូងផ្លូវ ប្រើសំរាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញាចរាចរណ៍នេះ ប្រើលើផ្លូវដែលមានចរាចរណ៍ច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន ។ អ្នកបើកបរនៅជិតគំនូសដាច់ៗ អាចឆ្លងកាត់ ឬ ជែងបាន ប៉ុន្តែអ្នកបើកបរនៅជិតគំនូសជាប់ មិនអាចឆ្លងកាត់ ឬជាន់បានឡើយ ៕​ ដោយបងម៉េង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post