header ads

Sponsor

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លូនស្ត្រីម្នាក់ និងគ្រឿញៀន ជិត១គីឡូក្រាម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។

ជនសង្ស័យមានឈ្មោះ ម៉ា ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសំអាងការ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចខាងលិចផ្សារធំថ្មី ផ្លូវលេខ១២៨ កែងផ្លូវលេខ៦៧ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈស្ត្រីសង្ស័យស្ពាយគ្រឿងញៀនយកទៅអោយអ្នកទិញ។

នៅពេលឃាត់ខ្លូនជនសង្ស័យ សមត្ថកិច្ចបានដកហូតម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ទម្ងន់ ៩៩៩.៥៦ ក្រាម និងទូរស័ព្ទដៃចំនួន១គ្រឿង។ ព្រះរាជអាជ្ញាអមតុលាការកំពង់សាកសួរជនសង្ស័យនៅឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post