![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwrqB3Jdefwq4_vH-AstuylfV4kMfaYmbWGAVWL3BFHk7qzgbuBGwm5dhCxDolCvlFq7l5xv7xnr9F27PatEEQYFnMprvVKT7qcqpAFj3w07Q4gyaIBzhcq-3ryhAuX50mpWMfDd0lsOJ/s1600/Thumbnail.jpg)
កំពង់ចាម៖ លោក គួច ចំរេីន អភិបាល ខេត្ត កំពង់ចាម និងប្រធាន គណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃយប់ថ្ងៃទី៦ ខែមិថុនា នេះបានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ហើយក្រោយចុះទៅរារាំង សិទ្ធិសេរីភាពរបស់ ប្រជាជន ក្នុងការហូបនុំបញ្ចុក។
នេះបើតាមលោកអភិបាលខេត្ត បានសរសេរ បញ្ជាក់លេីហ្វេសប៊ុកថា “ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការ សោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត “។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji1rijTiVcXpYVVXyPMpIp_1sCBMfiD_S4sb5aOwNkmJwwAic43jlf5kLTaqBFdzh5r7QIamdBx8PPyy4dInRXufpc536LR6wQNdq-I8mrZkT9R6R8ghfdn5_rJ4ppupEeIadNuwBRv567/s1600/CH-0030.jpg)
លោក គួច ចំរេីន អំពាវនាវ ដល់បងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ។
សូមជម្រាបជូនថា ការសម្រេចដកតួនាទី លោកមេប៉ុស្ដិ៍រដ្ឋបាល ឃុំពាមប្រធ្នោះនេះក្រោយពីមានការបង្ហោះវីដេអូនៅថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៩ ដោយបានរៀបរាប់ថា ខេត្តកំពង់ចាម ស្រុកកោះសូទិន អាជ្ញាធរស្រុក ហាមឃាត់អតីតថ្នាក់ដឹកនាំ សកម្មជន និងម្ចាស់ឆ្នោតបក្សសង្គ្រោះជាតិដែលបានក្លាយទៅជាប្រជាពលេដ្ឋហើយនោះមិនឲ្យហូបនំបញ្ចុកជុំគ្នាទេ ដោយយកលេសថាមិនបានសុំច្បាប់៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wKWjDgiIZgckwFqvuuQ5YVMnwbCJWYX9N9QDaa8uXT2d05ZoEk8D9VkDQuHvwWfmq6CramYcOyTYxLeInZEcIdZeGYjLp444vZT4AEchPsygnKNxSBMso2TncaZSukM0ZfrNzVYvM957/s1600/61968283_180028536335415_9103154751188500480_n.jpg)