header ads

Sponsor

ព្រះវិហារៈ ទោះបីមានបទបញ្ជានិងមានការរិតបន្តឹងយ៉ាងក្ដៅគគុកពី លោកអភិបាលខេត្តព្រះវិហារយ៉ាងណាក្ដី ឈ្មួញឈើ ថ្លើមធំឈ្មោះ ឈួង នៅតែបន្តដឹកជញ្ជូនឈើដោយគ្មានខ្លាចញញើតបទបញ្ជាទេ ហើយអួតក្អេងក្អាងថា គេជាទាហានកងពលតូចអន្តរាគមន៍លេខ៩ រកស៊ីនេះ សំរាប់ឲ្យមេ តែមិនដឹងមេណាឲ្យច្បាស់លាស់នោះទេ។

សូមជំរាបជូនលោកមេបញ្ជាការកងពលតូចលេខ៩ សូមលោក ពិនិត្យមើលកូនចៅដែលមានឈ្មោះដូចខាងលើផងទាន បើមិនដូច្នោះទេ នាំឲ្យប៉ះពាល់ដល់លោកមេបញ្ជាការទាន។

ទន្ទឹមនិងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់និងអួតអាងថា ខ្លួនធ្វើជាទាហាននោះ ភ្នាក់ងារ CAMPOST បានធ្វើការទំនាក់ទំនង ទៅលោកមេបញ្ជាការដើម្បីសុំការបំភ្លឺតែខលមិនចូល។ នេះហើយវានាំឲ្យមតិមហាជនមួយចំនួនទំលាក់កំហុសមកកម្លាំងកងយោធពលខេមរភូមិន្ទរបស់យើង ប្រព្រិត្តបទល្មើស តាមការឲ្យដឹងពីអ្នកប្រចាំការនៅលើដងផ្លូវបានឲ្យដឹងថា ជាក់ស្ដែងនៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាម៉ោង២យប់ រថយន្តឈ្មួញឈើ ថ្លើមធំឈ្មោះ ឈួង ដែលជាអ្នករកស៊ីបំផ្លាញព្រៃឈើនោះ មានរថយន្ត ទូ ពាក់ស្លាកលេខ 3A 1093 បានដឹកឈើពេញព្រៀបបានឆ្លងកាត់ផ្លូវបំបែកស្រុកគូលែនឆ្ពោះទៅស្រុកស្វាយលើខេត្តសៀមរាប បានឈប់បង់លុយដល់សមត្ថកិច្ចប្រចាំការ ចំនួន២០ដុល្លារ ផងដែរ ដើម្បីបិទបាំងកុំឲ្យរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើទុកបុកម្និញគេ។

ក្នុងករណីខាងលើនោះដែរ ឈ្មួញឈើថ្លើមធំ ឈ្មោះ ឈួងនោះបានខលមកជេប្រមាទដល់អ្នកសាព័ត៌មាន ថាចុះផ្សាយមិនពិតប្រកដ ប្រយ័ត្នបែកក្បាលនិងជេប្រមាទជាច្រើនទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post