header ads

Sponsor

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវការ មន្ទីរពេទ្យអឃីតកោះពេជ្រ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា គឺមិនអន់ខ្សោយដូចគេនិយាយនោះឡើយ ប្រសិនបើអន់ខ្សោយពិតមែនម្ល៉េះហើយមិនមាន ប្រជាពលរដ្ឋប្រមាណ១៦លាននាក់រស់នៅបានឡើយ ឬ មានអាយុកាលបានវែងទេ ព្រោះមនុស្សម្នាក់ៗ មិនអាចជៀសផុតពីជំងឺបានឡើយ ហើយពេលមានជំងឺពលរដ្ឋ នឹងមកទទួលការព្យាបាលពីក្រុមគ្រូពេទ្យមិនថាពេទ្យរដ្ឋ, ពេទ្យឯកជន ឬពេទ្យនៅក្រៅប្រទេសនោះឡើយ។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា ក្នុងន័យនេះចង់បញ្ជាក់ថា វិស័យសុខាភិបាលមិនមែនសុទ្ធតែអាក្រក់នោះឡើយ ហើយអាក្រក់ទៅតាមកន្លែងមួយចំនួនតូចប៉ុណ្ណោះ ចំណែកឯមួយចំនួនធំទៀត គឺល្អ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post