header ads

Sponsor

បន្ទាយមានជ័យៈ កម្លាំងនគបាលជំនាញប្រឆាំងងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង២៖៤៥នាទីរសៀល​ បានចុះល្បាតភូមិសាស្រ្ត ក្នុងចំណុចវត្តផ្សារកណ្ដាល ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញ មុខសញ្ញាសង្ស័យជួញដូរគ្រឿងញៀនម្នាក់ បានជិះម៉ូតូម៉ាកស៊ូមមឺ (zoomer) ចូលមកក្នុងវត្តផ្សារកណ្ដាល កម្លាំងក៏បានឃាត់សុំត្រួតពិនិត្យជនសង្ស័យ ឈ្មោះ ស្រស់ គិមហួន (ហៅ ជេម) ភេទប្រុស អាយុ១៨ឆ្នាំ រកឃើញថ្នាំញៀនប្រភេទ​ម្សៅក្រាមសថ្លា១កូនថង់តូច។

បន្ទាប់មកនៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃដដែល កម្លាំងនគរបាល ក៏បានបន្តទៅពិនិត្យបន្ទប់ជួលចំនួនពីរបន្ទប់ទៀត​ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបន្ទប់លេខ៤ មានជនសង្ស័យចំនួន៧នាក់ ១/ឈ្មោះ ភួន រីណា ភេទស្រីអាយុ ២៣ឆ្នាំ។ ២/ឈ្មោះវ៉ែនសុភ័ក្រ (ហៅហេង) ភេទស្រី អាយុ១៨ឆ្នាំ។ ៣/ឈ្មោះ ទេវ លីនដា (ហៅនុត) ភេទស្រី អាយុ១៥ឆ្នាំ។ ៤/ឈ្មោះ មាស ឆៃឌី (ហៅ ឌីស៊ីន) ភេទប្រុស អាយុ១៩ឆ្នាំ។ ៥/ឈ្មោះ អ៊ុន សិទ្ធធារ៉ា (ហៅសិទ្ធ) ភេទប្រុស អាយុ ២១ឆ្នាំ។ ៦/ឈ្មោះបូរ រិទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ។ ៧/ ឈ្មោះ ថន ម៉ានុត ភេទប្រុសអាយុ២៤ឆ្នាំ។

កម្លាំងនគរបាលធ្វើការឆែកឆេរកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាចំនួន១កូនថង់ធំល្មម និង១កូនថង់តូចល្មម រួម២កូនថង់តូច និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន២ បំពង់កែវចំនួន១ និងដែកកេះចំនួន៣។ សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ខ្សែកមាសជាងតម្លឹង ខ្សែដៃផ្លាកទីន ចំនួន១ខ្សែ ខ្សែកចែកាច់ចំនួន២ និងបណ្តោងព្រះ ចំនួន២។

បន្ទាប់មកកម្លាំងនគរបាល បានបន្តឆែកឆេបន្ទប់លេខ២៧ ១បន្ថែមទៀត រកឃើញជនសង្ស័យចំនួន២នាក់ ១\ឈ្មោះ លាងមករា (ហៅ បែង) ភេទប្រុស អាយុ២៤ឆ្នាំ។ ២\ឈ្មោះ កែវ សាន (ហៅពេជ្រ) ភេទស្រី អាយុ១៩ឆ្នាំ។

រកឃើញវត្ថុតាងសរុបរួមមាន ៖ គម្របដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ បំពង់កែវចំនួន០២កំណាត់, ដែកកេះចំនួន០២ កាំបិតចំនួន ១ ដើម។ បន្ទាប់កម្លាំងជំនាញ បាននាំមកអធិកាដ្ឋាននគបាលក្រុង ដើម្បីយកមកសាកសួរ និងធ្វើការត្រួតពិនិត្យ។

នៅវេលាម៉ោង១៥,១៥នាទីក្នុងថ្ងៃដដែល ក្រោយបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ ស្រែងល្អ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា៖ មានក្មេងប្រុសស្រីមួយក្រុម ចូលស្នាក់នៅបន្ទប់លេខ ០៩ ពេលនោះ កម្លាំងផ្នែកជំនាញ បានចុះទៅដល់ ត្រួតពិនិត្យឃើញមានយុវជនចំនួន ០២នាក់ និងមនុស្សស្រីចំនួន ០៤នាក់ កម្លាំងក៏បាន ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន១កូនថង់តូច នៅក្នុងកាបូបលុយ ថ្នាំគ្រវី ពណ៌បៃតងចាស់ ចំនួន១គ្រាប់, ដែកកេះចំនួន០១ ដបកែច្នៃសម្រាប់ជក់ ចំនួន០១។

អធិការក្រុងប៉ោយប៉ែតលោក​វរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ផ្អែកតាមការបំភ្លឺ របស់ជនសង្ស័យខាងលើ យើងបានបន្តឃាត់ខ្លួនមនុស្សចំនួន២នាក់បន្ថែមទៀត ស្ថិតនៅបន្ទប់ជួលភូមិ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត និង ដកហូតបានដាវចំនួន៣ដើម និង ដបកែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២។

លោកបានបន្តថា កម្លាំងជំនាញបាននាំមកអធិកាដ្ឋាននគរបាលក្រុង ដើម្បីយកមកសាកសួរ និងក្រោយធ្វើការត្រួតពិនិត្យទឹកនោម ឃើញថា មានសារធាតុញៀនក្នុងខ្លួន។ បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ខាងលើនេះ កម្លាំងនគរបាលនឹងរៀបចំកសាងឯកសារបញ្ជូនទៅការិយាល័យជំនាញខេត្តបន្ទាយមានជយ័បន្តតាមនីតិវិធីនៃច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post