header ads

Sponsor

ក្រុងព្រះសីហនុ ៖ ផ្ទះពលរដ្ឋមួយចំនួន នៅភូមិ2 សង្កាត់លេខ4 ក្រុងព្រះសីហនុ ត្រូវបានលិចទឹកហូរចូលក្នុងផ្ទះកាលពីវេលាម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃ ១៧ ខែមិថុនា ឆ្នាំនេះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង។

បើតាមពលរដ្ឋបានបន្តឲ្យដឹងថា នៅតំបន់នោះបញ្ហាជំនន់ទឹកភ្លៀងហូរចូលផ្ទះតែងតែកើតមានជាបន្តបន្ទាប់។

ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា បច្ចុប្បន្នអជ្ញាធរខេត្ត និងក្រុងកំពុងចាត់វិធានការជាបន្តបន្ទាប់ ទប់ស្កាត់ការចាក់ដី ឬការសាងសង់រំលោភលើអូរឬប្រឡាយបង្ហូរទឹក ក្នុងនោះតាមបទបញ្ជាដាច់ណាត់របស់ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុក៏បានបញ្ជាអោយផ្នែកជំនាញពិនិត្យផ្នែកច្បាប់ ក្នុងការដាក់បណ្តឹងអ្នកពាក់ពន្ធ័នឹងការចាក់ដីរំលោភលើអូរឬប្រឡាយបង្ហូរទឹកទៅតុលាការផងដែរ។

បើតាមមន្ត្រីដដែលបញ្ជាក់ថា ចំណាត់ការទាំងអស់នេះគឺជាគោលដៅឆ្ពោះទៅដោះស្រាយ កាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post