header ads

Sponsor

(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមមន្ត្រីជំនាញកកាំងកុងត្រូលខេត្ត ដឹកនាំដោយលោក ផឹង  និល បានចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ជាពិសេសបានពិនិត្យទៅលើបន្លែជាច្រើនមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋ ទិញយកធ្វើបន្លែនំបញ្ចុកនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីធានានូវសុខភាពបងប្អូនប្រជាពលរដ្ឋទិញយកទៅទទួលទាន កុំអោយមានបញ្ហាអ្វី ។

លោក ផឹង និល បានឲ្យដឹងថា: ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រុមការងារកាំកុងត្រូវ ក្នុងខេត្តស្វាយរៀង បានធ្វើការពិនិត្យទំនិញជាច្រើនមុខ ទាំងគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ក្នុងផ្សារវាលយន្តនេះ ជាលទ្ធផលបានរកឃើញសារធាតុគីមីដាក់នៅលើងៀតបបែលចំនួន១៥គីឡូក្រាម  ហើយត្រូវបានមន្ត្រីជំនាញ ដកហូតយកទៅដុតកម្ទេចចោលទាំងអស់ ។

លោកក៏បានបញ្ជាក់ថា: ការចុះពិន្យជាប្រចាំនេះ គឺដើម្បីធានាបាននូវសុវត្ថិភាពម្ហូបអាហារ ហើយជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត សូមបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងទាំងមូល មានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ និងគុណភាព ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post