header ads

Sponsor

បន្ទាយមានជ័យៈ កម្លាំងនគរបាលខេត្តបន្ទាយជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់កម្លាំង​ពង្រាយនៅលើកំណាត់ផ្លូវជាតិលេខ៥ពីក្រុងសិរីសោភ័ណ រហូតដល់ក្រុងប៉ោយប៉ែត ដើម្បីធ្វើឆែកឆេរលើគ្រប់រថយន្ត ដែលសង្ស័យ។ ការពង្រាយនេះ ធ្វើឡើងនៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ប ង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយបានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិថា មានករណីចាប់ជំរិតទារប្រាក់ពីភ្នំពេញ ហើយជនល្មើសអាចនឹងមកដល់ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១៖៣០នាទីអធ្រាត្រថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំង​អធិការដ្ឋាននគរបាលស្រុកក្រុង ពាក់ព័ន្ធ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការបានធ្វើការឆែកឆេរស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យបីនាក់ នឹងរំដោះជនរងគ្រោះម្នាក់ នៅចំនុចសណ្ឋាគារប៉ោយប៉ែតស៊ីធី។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បន្តថា ជនល្មើសទាំង៣នាក់ ១-ឈ្មោះ ព្រាប វណ្ណា ភេទ ប្រុស២៣ឆ្នាំ ជាអ្នកបើកបររថយន្ត។ ២-ឈ្មោះ ព្រាប វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកចាប់ជំរឹត។ ៣- ឈ្មោះ វ៉ាន់ ស្រេត ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកសមគំនិត។

ក្នុងនោះសមត្ថកិច្ច រឹបអូសរថយន្តម៉ាកតូយ៉ូតាឡិចស៊ីស៣០០មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004  ជាមធ្យោបាយប្រព្រឹត្តបទល្មើស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post