header ads

Sponsor

ទីបំផុតសមរភូមិគ្រាប់កាំភ្លើងតាមអ៊ីធើណែតនៃការប្រកួតលេងហ្គេមអនឡាញ Rule of Survival បានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ ដែលនឹងប្រពឹត្តិធ្វើទៅនៅផ្សារទំនើប AEON Mall SEN SOK (Hall ជាន់ទីបី) ដែលសហការជាមួយនឹងក្រុមហ៊ុន OPPO ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។

ចង់ដឹងថានណាខ្លះជាអ្នកមានសំណាងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបាននូវប្រាក់សុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និង ការឧបត្ថម្ភបន្ថែមពីក្រុមហ៊ុន OPPO ជាពិសេសចំពោះក្រុមអ្នកឈ្នះអាចនឹងទទួលបាននូវទូរស័ព្ទដៃស៊េរីទំនើបដ៏ថ្មីស្រឡាងជាច្រើនគ្រឿងពីក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ការរង់ចាំរបស់លោកអ្នកបានមកដល់ហើយនៅពេលនេះ សូម្បីយើងខ្ញុំក៏ចង់ដឹងដែរថាតើនណាជាអ្នកទទួលជ័យលេភីពិតប្រាកដ ក្រោយពីការប្រកួតលេងហ្គេមអនឡាញដ៏ស្វិតស្វាញអស់រយៈពេលរាប់សិបសប្តាហ៍មកហើយ ម្យ៉ាងវិញទៀតចង់ដឹងណាស់ថាអ្នកឈ្នះនឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុនស្មាតហ្វូន OPPO ព្រោះលឺថាទូរស័ព្ទស៊េរីថ្មីៗនេះ ពិតជាមិនធម្មតាទេ កាន់តែUpdate កាន់តែទំនើប ឧទាហរណ៍ដូចជាម៉ូឌែល F11 Pro ៣ពណ៌ចុងក្រោយនេះ បានUpdate ខ្លួនឯងដោយមកជាមួយនឹងកម្លាំងម៉ាស៊ីនកប់ស៊េរីតែម្តង ដែលមាន RAM 6GB និង ROM 128GB វាមានថាមពលថ្ម 4000mAh ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ មានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន VOOC ជំនាន់ 3.0 ទោះជាលេងហ្គេមអនឡាញបានរយៈពេលយូរជាងទូរស័ព្ទធម្មតា មិនងាយអស់ថ្ម មិនចាំបាច់ប្រើប្រាស់ឆ្នាំងសាកទូរស័ព្ទ ឬ Power Bank​ ពេលកំពុងលេង ហ្គេមឡើយ។

លើសពីនេះទៅទៀតប្រភេទស្មាតហ្វូម៉ូឌែលនេះ វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលជួយដល់ការលេងហ្គេមអនឡាញរបស់លោកអ្នកបានកាន់តែរលូន មិនមានភាពទាក់ ឬ ស្អិតឡើយ វាសមានអេក្រង់លាតពេញ 6.5 Inch  កម្រិត FHD+ កាន់តែធំ កាន់តែត្រជាក់ភ្នែក មិនរំខានដល់អារម្មណ៍លោកអ្នកឡើយ ។

ដូច្នេះនៅចាំអីទៀតកនយើង ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ! ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៨យប់ នៅ AEON Mall SEN SOK លោកអ្នកអាចទៅចូលរួមទស្សនាដោយសេរី ហើយចំពោះលោកអ្នកដែលមានមិត្តភ័ក្រ្ត ឬ បងប្អូន ដែលត្រូវចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះ កុំភ្លេចណា ទៅជួយលើកទឹកចិត្តគ្នាផង! កុំឲ្យឱកាសល្អៗបែបនេះរំលងផុតឲ្យសោះ លេងហ្គេមអនឡាញ ជាមួយ OPPO  បានទាំងសប្បាយ បានទាំងប្រាក់រង្វាន់ បានទាំងទូរស័ព្ទ ប្រ៊ី ប្រ៊ី រកឯណាបានលោកព្រះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post