header ads

Sponsor

ដូចជាលោកអ្នកបានដឹងហើយថាមួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស្មាតហ្វូន vivo
កំពុងតែមានភាពលេចធ្លោ និងកំពុងតែបោះជំហ៊ានខ្លាំងនៅលើទីផ្សារអាស៊ីគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយចំពោះការរចនាទៅលើផ្នែករូបរាង ឬក៏ប្រពន្ធ័បច្ចេកវិទ្យាសុទ្ធសឹង្ហតែមានគំនិតច្នៃប្រឌិតខ្ពស់។ មិនតែប៉ុណ្ណោះព្រមទាំងមានតម្លៃសមរម្យទៀតផង។
ដោយចូលរួមអបអរសាទរទៅដល់ទិវាកុមារអន្តរជាតិនៅ​ ថ្ងៃទី1 មិថុនា ឆ្នាំ2019 នៃការប្រឆាំងការរំលោភបំពាន ឬការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងអំពើហិង្សាលើកុមារ។ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចុះតម្លៃទៅលើ vivo Y93 ពីតម្លៃ $169 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះគឺចាប់ពីថ្ងៃនេះតទៅហើយ!!

ឱកាសពិសេសបានមកដល់ហើយនៅចាំអីទៀត រួសរាន់ឡើងសម្រាប់ប្រិយមិត្តដែរកំពុងតែស្វែងរកនៅទូរស័ព្ទដែលមានតម្លៃធូថ្លៃសមរម្យ។ ស្មាតហ្វូន vivo Y93 នេះហើយជាជម្រើសដ៏សាកសមបំផុត។
      ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ vivo Y93:

  • មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
  • ​មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
  • ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
  • មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
  • ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
  • មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
  • កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
  • ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
  • ថ្ម: 4030 mAh
       -     មានជម្រើសពីពណ៍  Starry Black និង Ocean Blue

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post