header ads

Sponsor

ស្វាយរៀងៈ ក្មេងប្រុស អាយុ១៣ឆ្នាំម្នាក់ ស៊ីឈ្នួលបើកគោយន្តដឹកដីឲ្យគេជួបគ្រោះថ្នាក់ក្រឡាប់ចូលក្នុងទឹកប្រឡាយ បណ្តាលឲ្យសង្កត់ពីលើ​ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីក្រឡាប់គោយន្តនេះ កើតឡើងកាលពីវេលាម៉ោង៩៖៣១នាទីព្រឹកថ្ងៃទី៣០ មិថុនា២០១៩ នៅចំណុចភូមត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នូ បញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិសង្គមឃុំគគីរសោម ស្រុកស្វាយទាប ត្រូវគោយន្តក្រឡាប់សង្កត់ពីលើជាប់នៅក្នុងទឹកប្រឡាយ បណ្តាលឲ្យស្លាប់នៅនិងកន្លែងគួរឲ្យសង្វេគ។

សមត្ថកិច្ច បន្តទៀតថា ជនរងគ្រោះ មានឪពុកឈ្មោះ នូ មាឌ និងម្តាយឈ្មោះ គង់ សារី នៅភូមិសង្គម ហើយជនរងគ្រោះបានទៅបើកបរគោយន្តឲ្យឈ្មោះ ឃឹម សារ៉ន នៅភូមិសង្គមជាមួយគ្នា ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះបើកគោយន្តដឹកដីឲ្យកូនលោកអាចារ្យរ៉ននៅភូមិត្បែងឃុំគគីរសោម ស្រុកស្វាយទាប គឺដឹកបានចំនួន១០ជើង(ដប់គោយន្ត)ហើយ ខណៈចាក់ដីរួចបើកត្រឡប់ទៅដឹកដីបន្តទៀត មិន​នឹងយ៉ាងណា ស្រាប់តែរេចង្កូតធ្លាក់ចូលទៅហាវថ្នល់ក្រឡាប់ចូលក្នុងទឹកប្រឡាយសង្កត់ពីលើជាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុឈ្មោះ ស៊ីន ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ បានមកឃើញ បានចុះជួយគាស់គោយន្តឡើង ដើម្បីជួយជនរងគ្រោះ ក៏ប៉ុន្តែគាស់ឡើងមិនងាយរួច ទម្រាំគាស់យកបានអ្វីៗ គឺវាហួសអស់ទៅហើយ ជនរងគ្រោះរបួសបែកក្បាលធ្ងន់ធ្ងរ និងឈ្លក់ទឹកស្លាប់បាត់ទៅហើយ។បន្ទាប់មកទូរសព្ទ័ហៅក្រុមគ្រួសារឲ្យមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post