
ភ្នំពេញ៖ ម៉ោង១០យប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩ បុរសម្នាក់បេីករថយន្តដឹកថ្មធ្ងន់ឡេីងស្ពានអត់រួចបណ្ដាលឲ្យថយក្រោយជ្រុលបុករះរថយន្តបួនគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្ដោយផ្លូវទន្លេបាសាក់សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ តែសំណាងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នករងគ្រោះថា្នក់នោះទេ។
បើតាមប្រភពព័ត៌មានពីប្រជាពរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុគេឃើញរថយន្តដឹកថ្មមួយគ្រឿងម៉ាកHYUNDAI ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ3A-3493បេីកបរក្នុងទិសដៅពីលិចទៅកេីតបំរុងឡើងស្ពានតែដោយសាររថយន្តដឹកថ្មធ្ងន់ពេកឡើងមិនរួចបណ្ដាលឲ្យរថយន្តថយក្រោយជ្រុលបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLEXUS LX570ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2S-1981ចំពីក្រោយរងការខូចខាតខ្ទេចមួយកំណាត់ក្រោយបណ្ដាលឲ្យខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតម៉ាកPRIUSពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BA-1829បណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ ហេីយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ថយទៅបុករថយន្តដឹកធន់ធំមួយគ្រឿងទៀតរថយន្តកងពលតូចដឹកជញ្ជួនលេខ៩៩ពាក់ស្លាកលេខ ខ.ម០១ 3-8650ចំជំហៀងជាប់គ្នាទេីបឈប់នៅមួយកន្លែង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ដេីម្បីចុះមកធ្វើការវាស់វែងយករថយន្តទាំង៤ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕




