header ads

Sponsor

កណ្ដាល៖ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គណបក្សខ្មែរក្រោក ចុះភ្លាមៗ តបតាមលិខិតអន្តរាគមន៍របស់ពលរដ្ឋ១០០គ្រួសារ ប្ដឹងចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាល នៅភូមិកោះរះក្រោម ស្រុកកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលយកអេស្កាវាទ័រ ឈូសឆាយដំណាំរបស់គាត់អស់ជាង៤០ហិចតា ដេីម្បីយកដី ៤៣ ហិចតា សាងសង់រោងចក្រអគ្គីសនីអនុឡោមតាមអនុក្រឹត្យលេខ ៩៣ អនក្រ បក , សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់សុំចូលពិនិត្យជាក់ស្ដែងក្នុងតំបន់ចំការរបស់ពលរដ្ឋ តែអភិបាលខេត្តបញ្ជាមិនអោយចូលឡេីយ ! បញ្ហាដែលពលរដ្ឋមិនសុខចិត្តគឺរដ្ឋបាលសាលាខេត្តមិនទាន់បានទូទាត់សំណងផលប៉ះពាល់អោយពលរដ្ឋនៅឡេីយទេ តែបែរជាយកអេស្កាទៅឈូសឆាយទៅហេីយ ដោយមិនស្របតាមច្បាប់អស្សាមិករណ៍មាត្រា ១៩នៅឡេីយខណៈដែល អនុក្រឹត្យលេខ ៩៣ អនក្រ.បក ដែលរដ្ឋបាលខេត្តកំពុងអនុវត្តន៍ ត្រង់មាត្រា ៤ បានចែងថា ម្ចាស់កម្មសិទ្ធឬភោគីដែនដីស្ថិតក្នុងបរិវេណដូចមានកំណត់នៃអនុក្រឹត្យត្រូវផ្ទេរកម្មសទ្ធជូនរដ្ឋដេីម្បីជាប្រយោជន៍សាធារណៈ ដោយទទួលបានការទូទាត់សំណងពីគណកម្មាធិការដោះស្រាយផលប៉ះពាល់គម្រោងសាងសង់រោងចក្រអគ្គីសនី ៤០០ មេហ្កាវ៉ាត ជាមួយកំពង់ផែនាវាដឹកប្រេង ឧស្ម័ន និបរិក្ខាអគ្គីសនី ស្ថានីយបូមប្រេង តាមច្បាប់អស្សាមិករណ៍ ប្រកាសអោយប្រេីដោយព្រះរាជក្រម នស/រភម/០២១០/០០៣ ចុះថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១០ យ៉ាងណាមិញ ពលរដ្ឋអះអាងថាគាត់មិនទទឹងចំពោះការអភិវឌ្ឍន៍ទេ តែសុំចចារតម្លៃអោយបានសមរម្យជាមួយគាត់ ព្រោះពួកគាត់មិនទាន់បានទទួលយល់ព្រមតម្លៃដែលរដ្ឋបាលខេត្តដាក់អោយនោះទេ ដោយសារតែតម្លៃទាបពេកតែបែរជាមានការចុះអនុវត្តន៍បាត់ទៅហេីយ។ គូសបញ្ជាក់ថា ៖ ច្បាប់អស្សាមិករណ៍ ប្រកាសអោយប្រេីដោយព្រះរាជក្រម នស/រភម/០២១០/០០៣ ចុះថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១០ មាត្រា ១៩ បានចែងថា ការដកហូតកម្មសិទ្ធលេីអចលនវត្ថុ និងសិទ្ធប្រត្យក្សលេីអនចលនវត្ថុ អាចធ្វេីទៅបានលុះត្រា គណៈកម្មាធិការអស្សាមិករណ៍ បានផ្ដល់សំណងឲ្យម្ចាស់អចលនវត្ថុ និង ម្ចាស់សិទ្ធជាមុន ដោយសមរម្យ និងយុត្តិធម៌ តាមគោលការណ៍ និងនីតិវិធីនៃការទូទាត់សំណងដូចមានចែងផ្នែកទី០៣ ជំពូក៤នៃច្បាប់នេះ ឯកឧត្តមវិល្លាមបញ្ជាក់ទៀតថា ករណីនេះរយៈពេលយ៉ាងយូរ មិនអោយលេីស ២៤ម៉ោងយេីងខ្ញុំនិងរៀបចំរបាយការណ៍ដាក់ជូនសម្ដេចតេជោ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post