header ads

Sponsor

ខេត្តកណ្តាល៖ កាលពីវេលាម៉ោង២៖៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា នេះ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ប្តីបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ នៅចំណុចផ្ទះ ឈ្មោះ វ៉េង វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិ៍ក្រោមឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ 

ជនរងគ្រោះជាប្រពន្ធឈ្មោះ ហាន ស្រីមុំ អាយុ៣៣ឆ្នាំ មុខរបរកសិករ បានស្លាប់នៅកន្លែងកើតហេតុ និង ប្តី ឈ្មោះ វ៉េង វិរៈ អាយុ៣០ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ធ្ងរ ។ 
ចំណែកសម្ភារៈខូចខាតនិងបាត់បង់ រួមមានឆេះផ្ទះមួយខ្នងទំហំ៩ម៉ែត្រគុណនឹង៥ម៉ែត្រ ឆេះអស់៥០% និង សម្ភារៈក្នុងផ្ទះមួយចំនួន ។


សមត្ថកិច្ច បន្តថា នៅមុនពេលកើតហេតុ ឈ្មោះវ៉េង វិរៈ និង ប្រពន្ធឈ្មោះ ហាន ស្រីមុំ បានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានភ្លើងបាន ឆាបឆេះក្នុងបន្ទប់កន្លែងដេកបណ្តាលអោយឈ្មោះ ហាន ស្រីមុំ ស្លាប់នៅកន្លែងដេក និង ឈ្មោះ វ៉េង វិរៈ បានរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យនៅភ្នំពេញ។ 


ខណះនោះដែរប្រជាពលរដ្ឋដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះនោះបានរលត់ទៅវិញ។ក្រោយពីបានទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងជំនាញស្រុកស្អាង បានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ។ ចំពោះមូលហេតុពិតប្រាកដ នៃអគ្គិភ័យនេះ សមត្ថកិច្ចពុំទាន់បញ្ជាក់អោយដឹងច្បាស់លាស់នៅឡើយទេ តែអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post