header ads

Sponsor

កាលពីប៉ុន្មានសប្ដាហ៍មុន ក្នុងហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញ ទៅលើរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិក ស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល S ដំបូងគេដែលនិងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។

ស្មាតហ្វូនម៉ូឌែល vivoS1 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ បើនិយាយទៅកាន់ពណ៌របស់ S1 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និង ពណ៌ខ្មៅបែកស្វាយ (Diamond Black)។ រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD ។ សម្រាប់កាមេរ៉ាក្រោយមានរហូតទៅដល់ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 16MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP។ ហើយស្មាតហ្វូននេះដែរក៏ត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ា Sony IMX 449 Camera Sensor ដែលជួយបង្កើនឱ្យអ្នកថតរូបសន្លឹកបានកាន់តែច្បាស់ និង ថតជាវីដេអូមានលំនឹងល្អ។ vivo S1 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Halo FullView Display™ មានទំហំអេក្រង់ 6.38 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo S1 គឺ 19.5:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90% ។ ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន2.0GHz ។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 6GB និង អង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ S1 វិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃ នៅផ្ទៃខាងមុខអេក្រង់ដូចទៅនឹង V11 & V15pro ដែរ។ ដោយវាប្រើប្រាស់រយៈរពលដោះសោរត្រឹមតែ 0.48 វិនាទីតែប៉ុណ្ណោះ។​ ស្មាតហ្វូន vivo S1 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual-Engine សាកថ្មផ្លេកបន្ទោររបស់ក្រុមហ៊ុន Vivo ។ លោកអ្នកអាចទុក Power Bank របស់លោកអ្នកនៅផ្ទះដោយមិនពិបាកយកតាមខ្លួន ហើយផ្តោតអារម្មណ៌ធ្វើការដោយមិនខ្វល់ពីរឿងអស់ថ្មទូរស័ព្ទរបស់អ្នកឡើយ។

  ​  ​សម្រាប់តម្លៃលក់របស់ស្មាតហ្វូន Vivo S1 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 20 ខែកក្កដា ខាងមុខនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួងដូចជា៖

លោក ខេមរៈសិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា, ហើយនិងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា  រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖ លោក ថេនា,​ លោក យារ៉ូ និងកញ្ញា ដាវដាវ។
សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី Vivo S1 Concert នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរី នៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។ កំពូលព្រឹត្តិការណ៍ vivo S1 Concert នេះក៏មានផ្សាយផ្ទាល់តាមរយៈទូរស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង០៨​ យប់រហូតដល់ចប់កម្មវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post