header ads

Sponsor

បន្ទាយមានជ័យៈ វាពិតជាហេងពេកណាស់ ដែលគ្រឿងញៀនប្រមាណជាង១គីឡូក្រាម ត្រូវបានកម្លាំងគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្ក្រាបបាន កុំអីធ្លាក់ដល់ដៃអ្នកប្រើប្រាស់។

ប្រតិបត្តិកានេះ ធ្វើឡើងរនៅវេលាម៉ោង១១៖១៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២១៩នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក តេង សាម៉ៃ។

លោកវរសេនីយ៍ទោ ង៉េង សុខជា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ខ្លួនស្រ្តីសង្ស័យទាំង២នាក់ ក្រោយកម្លាំងនគរបាលបានស្រាវជ្រាវស៊ើបអង្កេតតាមភ្ញាក់ងារបណ្តាញសម្ងាត់លើមុខសញ្ញាជនសង្ស័យគ្រឿងញៀននៅស្រុកមង្គលបូរី ដែលកម្លាំងនគរបាលបង្រ្កាបបាន។

ក្រោយមានការចង្អុលបង្ហាញពីជនសង្ស័យគ្រឿងញៀននោះហើយ ទើបកម្លាំងនគរបាលបានបន្តស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនធំនៅក្រុងសិរីសោភ័ណ ក៏បើកការហ៊ុំព័ទ្ធផ្ទះជនង្ស័យជួញដូរទ្រង់ទ្រាយធំចាប់ខ្លួនស្រ្តីសង្ស័យ២នាក់នៅចំណុចខាងលើ។

ស្រ្តីសង្ស័យទាំងពីរ ទី​១-ឈ្មោះ សៀប ម៉ាយ៉ា អាយុ ២០ ឆ្នាំ ជនជាតិខ្មែរអិ:ស្លាម ស្នាក់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់ខោអាវ ។ ២-ឈ្មោះ លាង ឧសភា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅអគារកាស៊ីណូ ហូលីដេ ភូមិក្បាកស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាស៊ីណូ។

ក្រោយឆែកឆេរលំនៅដ្ឋានស្ត្រីសង្ស័យ សមត្ថកិច្ច​រកឃើញវត្ថុតាង ម្សៅក្រាមចំនួន ១៩ ថង់តូច និង១ថង់ធំ  -ថ្នាំគ្រាប់អ៊ិកស្តាស៊ី១៥គ្រាប់-កូនដបដែលមានវត្ថុរាវនៅក្នុងដបចំនួន៧ដប-សំបកថង់ប្លាស្ទិក និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកស្នងការរងបញ្ជាក់ទៀតថា ស្រ្តីសង្ស័យនិងវត្ថុតាងកំពុងត្រូវបានចាប់បញ្ជូននិងឃាត់ខ្លួនសាកសួរនៅស្នងការដ្ឋាននគរាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post