header ads

Sponsor

ភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១១ ខែកក្កដា ថ្មីៗនេះកន្លងទៅនេះ ករណីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។

បើតាមរបាយការណ៍ពីសមត្ថកិច្ច ទើបបង្ហាញ នៅថ្ងៃទី១៦ ខែកក្កដា បញ្ជាក់នេះ ថា សមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដែលមានយីហោ ហេង សុខលាភ មានទីតាំងផ្ទះលេខ១២បេអឺ០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរLED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយ ត្រឹមថ្ងៃ១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ ការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។

តាមការសាកសួររបស់មន្រ្តីជំនាញ គឺ ឈ្មោះ ស៊ឹង វណ្ណធី បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។

បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post