header ads

Sponsor

កំពតៈ កន្លងមកបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដំណាក់កន្ទួតខាងជើង និង​ឃុំដំណាក់កន្ទួតខាងត្បូង បានលើកឡើងក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដោយស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា មានវិធានការជួសជុលអាងទំនប់ទឹកភ្នំដំរី ដែលមានរន្ធច្រោះក្រោមភ្នំ ធ្វើឲ្យទឹកក្នុងអាងទំនប់ហូរអស់ជារៀងរាល់ឆ្នាំ។

ជាក់ស្ដែងឥឡូវនេះ ក្រសួងធនធានទឹក បានកំពុងធ្វើការសាងសង់ទំនប់ព័ទ្ធជើងភ្នំដំរី តភ្ជាប់ពីក្បាលទំនប់ខាងត្បូង ទៅជាប់គ្នានឹងក្បាលទំនប់ប៉ែកខាងជើង។

ប្រជាពលរដ្ឋ​សូមអបអរសាទរ គាំទ្រ និងកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការដោះស្រាយបញ្ហាប្រឈមចំគោលដៅ ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានល្អប្រសើរ។

ទន្ទឹមនឹងនេះ សង្ឃឹមថា ពុកម៉ែបងប្អូន នឹងរួមគ្នាប្រើប្រាស់ និងទទួលយកផលប្រយោជន៍ពីអាងទំនប់ទឹកខាងលើ ដោយស្មារតីយោគយល់ ទទួលខុសត្រូវ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់គ្នា ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post