header ads

Sponsor

ខេត្តកោះកុង ៖ស្នងការដ្ឋាននគរបាលខេត្តកោះកុងអោយដឹងថា នៅវេលាម៉ោង ៨ និង១៥ នាទីព្រឹក ថ្ងៃទី ១៥ - ខែកក្កដា​ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ នៅចំណុចអន្ទង់អាំងធំស្ថិតក្នុងភូមិ ជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានរថយន្តដឹកទំនិញ មួយគ្រឿងរអិលធ្លាក់ផ្លូវ ដោយខ្លួនឯង។

រថយន្តដឹកទំនិញ ០១ គ្រឿងនេះ (Hyundai) ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A ៤០០០ បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើកបរក្នុងទិសដៅពីខេត្តកំពត មកខេត្តកោះកុង បានរអិលធ្លាក់ផ្លូវ នៅចំណុចកើតហេតុខាងលើ ដោយបានបើកបុកនឹងរនាំងសុវត្ថិភាពដងផ្លូវខូចខាតចំនួន ០៤ផ្ទាំង។ បើតាមរបាយការណ៍ពីនគរបាលដដែលថា

មូលរហតុ បណ្តាលមកពីមេឃភ្លៀងរអិល ជាន់ហ្វ្រាំងពុំស៊ី និងថាហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post