header ads

Sponsor

(ភ្នំពេញ)៖  នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះ មានការចូលរួមពីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល និងកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ១០៤ ស្ថិតតាមផ្លូវ២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ពាក់ព័ន្ធនឹងករណីសង្ស័យនាំចូល ស្តុក និងចែកចាយបារីដោយគ្មានសារព្រមានសុខភាព និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ផ្ទុយទៅនឹងច្បាប់ ក្នុងនោះដកហូតបានបារីចំនួន ១២៩កេស។

សមត្ថកិច្ចចម្រុះបានឆែកឆេរត្រួតពិនិត្យក្នុងឃ្លាំងស្តុកបារីខាងលើ ដោយបានរកឃើញវត្ថុតាងមួយចំនួន រួមមាន៖ បារីម៉ាក GOLD SEAL និងបារីគ្មានសារព្រមានសុខភាពមួយចំនួនទៀត ដូចជាម៉ាក GOLD SEAL ម៉ាក GUDANG GARAM ម៉ាក HARVEST ម៉ាក ORIS ម៉ាក TRADITION ម៉ាក ASHFORD និងម៉ាក LIPS ដែលសរុបទាំងអស់ចំនួន ១២៩កេស ព្រមទាំងសម្ភារប្រើប្រាស់សម្រាប់បម្រើឲ្យការងារផ្សាយពាណិជ្ជកម្មបារីចំនួន ៦មុខផ្សេងទៀត។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារងបានសម្រេចឱ្យសមត្ថកិច្ចដកហូតវត្ថុតាងទាំងអស់ ដោយរក្សាទុកជាបណ្តោះអាសន្ននៅក្នុងបន្ទប់ឃ្លាំងដដែល ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀត ដោយដាក់ឱ្យស្ថិតក្រោមការទទួលខុសត្រូវរបស់តំណាងម្ចាស់ទីតាំង រង់ចាំការសម្រេចពីស្ថាប័នតុលាការ ព្រមទាំងតម្រូវឱ្យឈ្មោះ ឈុន រត្ថា អាយុ៣៤ឆ្នាំ ចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post