header ads

Sponsor

តាកែវៈ ក្នុងរយៈពេល៤៨ម៉ោង កម្លាំង​នគរបាលខេត្តតាកែវ ធ្វើការ​ស្រាវជ្រាវបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាប់ប្លន់យកម៉ូតូ នៅស្រុកត្រាំកក់ បានម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលឃាត់ខ្លួនបាន​ ឈ្មោះ តន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទីយប់ នៅចំណុចភូមិត្រពាំងឈូក ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា នៅវេលាកើតហេតុខាងលើ ខ្លួនរួមនិងបក្ខពួក៣នាក់ទៀត ទី១ឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងត្បួង ស្រុក សំរោង ខេត្ត តាកែវ (ជាអ្នកបើកម៉ូតូជនរងគ្រោះរត់គេចខ្លួន) ទី២-ឈ្មោះ នេត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅឃុំ ពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ(កំពុងរត់គេចខ្លួន) និងទី៣-ឈ្មោះ ផាន់ណាភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំ ពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាជនដៃដល់(កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូតូ២គ្រឿង កាប់ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ គ្មានផ្លាកលេខ ពីជនរងគ្រោះឈ្មោះ ឆាយ ដេត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលេចស្វាយ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឱ្យជនរងគ្រោះរងរបួសត្រង់ខ្នងចំនួន២ដាវ ដេរ៦ថ្នេរ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវស្វែងរកចាប់ខ្លួនបក្ខពួកចំនួន៣នាក់ ដែលកំពុតរត់គេចខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post