header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗកណ្ដាលផ្លូវតែម្ដង ខណៈពេលបើកម៉ូតូក្នុងល្បឿនលឿនពេក ចាប់ហ្វាំងមិនទាន់ និងរអិលដីខ្សាច់  ក៏ជ្រុលទៅបុកឃឿនពុះចែកផ្លូវ បោកនិងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅកន្លែងកើតហេតុទាំងយប់ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A-7765 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ក្បែរស្ពានព្រែកជ្រៃ) ខណៈផ្លូវមានសភាពកោង និងមានដីខ្សាច់ច្រើន ក៏រអិលដីខ្សាច់រេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ ខ្ទាតបោកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យដួលបោកក្បាលធ្លាយខួរ ខ្ទាតអូសជិត២០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពេចតែម្ដង។

នាយប៉ុស្តិ៍នគរបាលស្ពានថ្ម បានបញ្ជាក់ប្រាប់ថា សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ កម្លាំងសមត្ថកិច្ចកំពុងប្រកាសរកក្រុមគ្រួសារ។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានធ្វើការវាស់វែងនឹងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសពជនរងគ្រោះយកតម្កល់នៅវត្តសំបួរមាស ខណ្ឌដង្កោ ដើម្បីរង់ចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post