header ads

Sponsor

ភ្នំពេញៈ រថយន្តធុនធំ សណ្ដោងកុងតឺន័រមួយគ្រឿង ដឹកដែករាប់តោន បួងចង្កូតបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែយបាក់កន្លឹះសណ្ដោង របូតធ្លាក់កន្ទុយសណ្ដោងទូកុងតឺន័រ អូសលើថ្នល់ បណ្ដាលឲ្យរបើ​កទ្វារទូកុងតៃន័រ  ធ្លាក់ដុំដែករាយបាយពេញផ្លូវ តែសំណាង​មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោងជិត៣ទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានដែកចំការដូង ផ្លូវ២១៧ កែងផ្លូវ៣៧១  ស្ថិតក្នុងទឹកដីភូមិម័រ  សង្កាត់ដង្កោ ខណ្ឌដង្កោ និងជាចំណុចព្រំប្រទល់ជាមួយ សង្កាត់ស្ទឹងមានជ័យ ទី៣  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

មន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលប្រចាំការនៅចំណុចកើតហេតុ បានរៀបប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តធុនធំសណ្ដោង កុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 3E-7293 និងកន្ទុយសណ្ដោយពាក់ស្លាកលេខភ្នំពេញ 4A-5948 ដឹកដែករាប់តោន ធ្វើដំណើរតាមផ្លូវ៣៧១ ពីកើតមកលិច ក្នុងលឿនមិនសូវលឿនប៉ុន្មានទេ លុះមកដល់ចំណុចកើតហេតុ  បានបួងចង្កូតបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន  ធ្វើឲ្យបាក់កន្លឹះសណ្ដោង របូតធ្លាក់កន្ទុយសណ្ដោងទូកុងតឺន័រ អូសលើថ្នល់  បណ្ដាលឲ្យរងការខូចខាត និងរបើកទ្វារទូកុងតៃន័រ ធ្លាក់ដុំដែករាយបាយពេញផ្លូវ ចំណែកឯកន្ទុយសណ្ដោយ បាស់ជើងម្ខាងកណ្ដាលស្ពានតែម្ដង តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ ដែលប្រចាំការនៅចំណុចប៉ុស្តិ៍ប្រចាំការស្ពានដែកចំការដូង បានរាយការណ៍ប្រាប់ថ្នាក់លើផងដែរ  តែក្រោយមកទៀត  ស្រាប់តែឃើញអនុញាតិឲ្យម្ចាស់រថយន្តកុងតៃន័រ ហៅរថយន្តស្ទូចធុនធំមួយគ្រឿងទៀត មកស្ទូចយកចេញ ពីកន្លែងកើតហេតុ  ដោយមិនមានការ ត្រួតពិនិត្យ  ឬធ្វើការផាកពិន័យឡើយ  ព្រោះអាងតែមិនប៉ះពាល់  ឬគ្រោះថ្នាក់ដល់អ្នកដទៃ។

ឃើញដូច្នេះ  បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះ  បាននាំគ្នាសម្ដែងការមិនពេញចិត្ត  និងសូមអំពាវនាវដល់អាជ្ញាធរ  និងសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការអប់ណែនាំ  ចំពោះអ្នកបើកបររថយន្តធុនធំទាំងអស់នោះ មេត្តាឧស្សាហ៍ឆែកមើលគ្រឿងរថយន្តឲ្យបានញឹកញាប់ផង នេះសំណាងហើយ ដែលបាក់ចុះមក ពុំមានយានយន្តផ្សេងទៀតធ្វើដំណើរជិតនោះ តែបើសិនមានវិញ ច្បាស់ជាគ្រោះថ្នាក់ធំជាងនេះមិនខាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post