
ស្វាយរៀងៈ រថយន្ដដឹកមាន់ បុកជាមួយរថយន្តសាំយ៉ុងដឹកកម្មករលាន់លឺដូចរន្ទះ បណ្ដាលឲ្យមានកម្មការិនី រងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងបញ្ជូនទៅសង្គ្រោះបន្តបន្ទាប់គ្នា។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាគព័ន្ធ ខេត្តស្វាយរៀង។
បើតាមសេចក្ដីរាយការណ៍បឋម គ្រោះថ្នាក់ចរាចរណ៍នេះ គឺមិនទាន់ដឹងមានអ្នកស្លាប់នោះទេ សុទ្ធតែអ្នករងរបួសធ្ងន់ស្រាល ខណៈនេះកម្លាំងនគរបាលអធិការស្រុក ស្នងការខេត្ត កំពុងជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ។ យ៉ាងណាសមត្ថកិច្ចនៅមិនទាន់ទទួលបានតួលេខ អ្នករបួសច្បាស់លាស់ប៉ុន្មាននាក់នៅឡើយទេ៕








