
នាឡិកាដៃ គឺជាសម្ភារៈដែលជួយបង្កើនភាពសុីវិល័យ បង្កើនសម្រស់ ភាពស្រស់សង្ហាបានមួយកម្រិត និងអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ។ វាមិនមែនជាគ្រឿងលម្អខ្លួនសាមញ្ញៗដែលអ្នកគិតថា ចេះតែទិញឲ្យតែបានៗនោះឡើយ។ ថ្ងៃនេះសូមអញ្ជើញលោកអ្នកមកស្គាល់ពីនាឡិកាដៃដ៏ប្រណិតដែលមានគុណភាពខ្ពស់ និងការរចនាម៉ូដដ៏ល្អពិសេសដែលអ្នកមិននឹកស្មានដល់។
នាឡិកាដៃម៉ាក Concord C1 មានតម្លៃប្រមាណ €15,200 ($17,320) ។ អ្នកអាចគិតថាវាមានតម្លៃថ្លៃ ប៉ុន្តែបើអ្នកបានជ្រាបពីចំនុចពិសេសរបស់ម៉ាកនាឡិកាដៃនេះវិញនោះ លោកអ្នកនឹងមិនខ្វល់ពីតម្លៃរបស់វាទៀតឡើយ។
ការរចនាយ៉ាងហ្មត់ចត់ ល្អឥតខ្ចោះ គ្រប់ចំនុចគ្រប់ផ្នែកនៃតួនាឡិកា។
ក្បាលនាឡិកាត្រូវបានផលិតឡើងពីលោហៈស្រោបមាសហើយកញ្ចក់វិញ ជាប្រភេទកញ្ចក់ Sapphire Crystal (កញ្ចក់មិនឆ្កូត) កម្រាស់២មីល្លីម៉ែត្រ ដែលអាចទប់ស្កាត់ចំណាំងផ្លាតបានល្អ។ ចំណែកក្បាលរុយនាឡិកាវិញផលិតពី សេរាមិចពណ៌ខ្មៅ ស្រោបមាស បង្ហាញពីភាពទាក់ទាញនិងរឹងមាំ។
លើសពីនេះ ខ្សែនាឡិកាដៃផលិតមកពីស្បែកក្រពើសុទ្ធសាធប្រភេទ PVD ក្រឡាពណ៌ខ្មៅមានទំហំ ៤៧ មីលី្លម៉ែត្រ។ នៅផ្នែកខ្សែខាងក្រោមមានដាប់អក្សរ Concord ព្រមជាមួយនឹងការបញ្ជាក់ពីគុណភាពខ្សែដោយឆ្លាក់ថា "Genuine alligator” មានន័យថា ជាស្បែកក្រពើសុទ្ធ១០០%។ ចំណែកគន្លឹះវិញក៏មានការច្នៃផលិតពី ដែកសេរ៉ាមិចពណ៌ខ្មៅយ៉ាងរលើបរលោង បង្ហាញពីភាពឥតខ្ចោះ និងគុណភាពហ្មត់ចត់នៃនាឡិកាម៉ាក Concord C1។
មុខងារកាន់តែពិសេស ទោះបីជាអ្នកត្រូវជ្រមុជទឹកជ្រៅ ឬក៏ចុះទៅបាតសមុទ្រក៏ដោយគឺមិនមានការព្រួយបារម្ភពីការជ្រាបទឹកនោះទេ ដោយសារវាមានសក្តានុពលពិសេស គឺធន់នឹងទឹកដល់ទៅ ២០០ម៉ែត្រ។ មិនតែប៉ុណ្ណោះ វាមានគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ (Automatic) Caliber A07.211 ដែលអាចទប់ខ្យល់និងរំញ័របានដល់ទៅ ៤ហឺត ក្នុងមួយម៉ោង។ កាន់តែអស្ចារ្យនោះគឺ នាឡិកាលំដាប់ខ្ពស់នេះមានថ្មបម្រុងដែលមានថាមពលខ្លាំងដល់ទៅ ៤៨ម៉ោង។
នេះគឺជានាឡិកាដៃបុរសលំដាប់កំពូល និងពោរពេញទៅដោយសោភ័ណភាពទំនើប និងតាក់តែងជាមួយការរចនាដ៏ប្រណិតដែលអ្នកមិនអាចរកបាននៅម៉ាកនាឡិកាដទៃ។ ពាក់នាឡិកានេះនៅលើ កដៃអ្នក ធានាថានឹងប្រកបទៅដោយភាពស្រស់ស្អាត សង្ហា ថ្លៃថ្នូរ ព្រមជាមួយនឹងការស្ងើចសរសើរពីសំណាក់មនុស្សជុំវិញជាក់ជាមិនខាន។
ម៉ាកនាឡិកាស៊េរីខ្ពស់ Concord C1 នេះ លោកអ្នកអាចរកទិញបាននៅហាង ម៉ូដ ស្ទ័រ (www.modestore.asia) ដែលជាហាងហ្វេស្សិន លក់ផលិតផលដូចជា កាបូប សម្លៀកបំពាក់ ស្បែកជើង នាឡិកា ម៉ាកល្បីៗ ទំនើបៗ និងទាន់សម័យដែលនាំចូលមកពីសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ អ៊ីតាលី និងអ៉ីរ៉ុប ជាដើម។ ជាពិសេស ហាង ម៉ូដស្ទ័រ គឺសម្រាំងជ្រើសយកតែផលិតផលមានគុណភាពល្អ និងសុទ្ធៗ១០០ភាគរយ មកជូនអតិថិជន មិនឲ្យខកបំណងឡើយ។ លោកអ្នកអាចរកបានតាមអាសយដ្ឋានស្ថិតនៅ អគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ ឬទំនាក់ទំនងតាមលេខទូរសព្ទ 061 22 1868 / 061 44 1868 / 015 88 4888។










