header ads

Sponsor

ភ្នំពេញៈ បើតាមការសង្កេតឃើញថា ស្ទើរតែគ្រប់ភាគីនៃអ្នកផ្តល់កម្ចី មីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារផ្សេងៗ តែងតែផ្តល់ឱកាស លើកទឹកចិត្ត និងថែរក្សាអតិថិជន ដើម្បីអោយចំនួនអតិថិជនរបស់ខ្លួនកើនឡើង ប៉ុន្តែចម្លែកអី បុគ្គលិក ក្រេដ ហ្វាននែន បែរជាមកសំឡុត គំរាម បង្ខិតបង្ខំ ធ្វើទុក្ខបុកម្នេញ អតិថិជនរបស់ខ្លួនទៅវិញ។

អតិថិជនរបស់ ក្រេដ ហ្វាននែន បានអោយដឹងថា ដោយសារតែ ក្រេដ ហ្វាននែន ងាយស្រួលរត់ឯកសារ ក្នុងការផ្តល់ប្រាក់កម្ចី ទើបម្រេចចិត្តខ្ចីប្រាក់ពី ក្រេដ ហ្វាននែន រយៈពេលកន្លងមក ពិតជាងាយស្រួល ទើបធ្វើអោយខ្លួនបន្តខ្ចីប្រាក់ពី ក្រេដ នេះ ចំនួន៤លើកមកហើយ ហើយក៏មិនដែលមានបុគ្គលិកណា មកបង្ខិតបង្ខំ សំឡុត គំរាមកំហែងដែរ ទើបតែមួយរយៈពេលចុងក្រោយនេះ មានបុគ្គលិករបស់ ក្រេដ ហ្វាននែន បានមកធ្វើទុក្ខបុកម្នេញ ដោយសារតែការបង់ប្រាក់សងទៅវិញ មានការយឺតយ៉ាវ។

អតិថិជន ខាងលើបន្តថា ដោយសារតែការបង់សង មានការយឺតយ៉ាវ ទើបធ្វើអោយបុគ្គលិករបស់ ក្រេដ បានទៅរំខានដល់កន្លែងលក់ដូរ ក៏ដូចជា ដល់ផ្ទះ។ ការរំខាននៅកន្លែងលក់ដូរ ដោយក្រុមបុគ្គលិក ពីប្រមាណ ៤នាក់ទៅ៥នាក់ បាននាំគ្នាទៅអង្គុយចាំទារលុយ នៅជុំវិញតូបលក់ដូរ និងប្រាប់គេឯងថា ម្ចាស់តូបជំពាក់លុយខាង ក្រេដ របស់ខ្លួនមិនព្រមសង រហូតដល់ម្ចាស់តូបបញ្ឈប់ជួលតូបអោយលក់ដូរបន្តទៀត និងត្រូវរើអី​វ៉ាន់ យកមកទុកនៅផ្ទះ ដោយមិនបានប្រកបរបរអ្វីទៀតឡើយ។

អតិថិជនរូបនេះ បន្តទៀតថា ក្រោយពីមុខរបរលក់ដូរនៅឯផ្សារ ត្រូវបានផ្អាក និងមិនចំណូល ដើម្បីសងដល់ ក្រេដ នេះ ក្រុមគេបានបន្តមកអុកឡុកនៅ រំខានដល់ផ្ទះ ដោយមានគ្នីគ្នាប្រមាណជា១០នាក់ ស្រែកឡូឡា ស៊ីផ្លេម៉ូតូលឺៗ ជាដើម។ ទោះបីម្ចាស់ផ្ទះនិយាយ លួងលោមសម្រុះសម្រួលយ៉ាងណា ក៏មិនស្តាប់ គឺនៅតែបង្ខំអោយសងលុយ អោយខានតែបាន។

ប៉ុន្តែបើតាមការអោយដឹងពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងពីធនាគារមួយចំនួន ចំពោះការបង់ប្រាក់សង មានការយឺតយ៉ាវ គេតែមានការផាកពិន័យ ទៅតាមចំនួនថ្ងៃ ឬក៏ចំនួនខែដែលបានបង់យឺតយ៉ាវនោះ ខុសប្លែកតែខាង ក្រេដ មិនមានការផាកពិន័យ គឺមានតែក្រុមចុះមក សំឡុត គំរាម ដល់អតិថិជនរបស់ខ្លួនទៅវិញ។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ CAM POST មិនអាច​ទាក់ទងសុំការស្រាយបំភ្លឺបាននោះទេ ពី​លោក តាល់ សុខា ប្រធានប្រតិបត្តិនៃ ក្រេដ ហ្វាននែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post