header ads

Sponsor

វីដេអូមួយដែលបានបង្ហោះដោយក្រុមការងារ OPPO Photography Academy បានបង្ហាញពីរបៀបនៃការថតរូប បែបងាយៗ ថ្នាក់មូលដ្ឋាន(Basic) ដែលធ្វើឲ្យយុវវ័យយើងឆាប់ចាប់បាន និង ឆាប់យល់ថែមទៀតផង។ ប្អូនៗដែលតែងតែចូលចិត្តថតរូប តាមទូរស័ព្ទដៃពេលជួបជុំគ្នា ឬ ចូលចិត្តថតរូបទេសភាពអ្វីក៏ដោយ នៅពេលដែលបានទស្សនាវីដេអូនេះហើយ នោះប្អូនៗកាន់តែជក់ចិត្ត ចង់រៀន ចងដឹងពីវិធីនៃការថតរូបលើសដើម និង កាន់តែមានគំនិតច្នៃប្រឌិតនូវប្លង់ថ្មីៗតាមរយៈការថតរូបតាមទូរស័ព្ទដៃជាក់ជាមិនខាន ។

អ្នកខ្លះគិតថាការថតរូប គឺជាសិល្បៈមួយប្រភេទ ដើម្បីឲ្យអ្នកមើលរូបថតដែលចេញមកនោះ មិនត្រឹមតែជាភាពទាក់ទាញមួយផ្នែកទេ ប៉ុន្តែអាចឲ្យគេគិតពិចារណាបានយ៉ាងក្បោះក្បាយនូវអ្វីដែលស្ថិតក្នុងសន្លឹករូបថត! ហើយអ្នកខ្លះទៀតគ្រាន់តែថត (Click យកៗ) មិនមានការរៀបចំប្លង់ឲ្យបានត្រឹមត្រូវ ចេះតែ Edit តាមកម្មវិធីទូរស័ព្ទពាសវាលពាសកាល ទីបំផុតរូបថតចេញមក មិនដឹងថាចង់បង្ហាញអ្វី?

បង្កប់ន័យអ្វីឲ្យពិតប្រាកដនោះទេ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះវិធីសាស្រ្តនៃការថតរូប សូមទស្សនាវីដេអូនេះជាមយខ្ញុំ ។ មុនដំបូងរូបខ្ញុំផ្ទាល់គិតថាវា Vlog ធម្មតា ប៉ុន្តែដល់ពេលមើលយូរៗបន្តិចទើបដឹងថាវា ការបង្រៀនថតរូបតាមទូរស័ព្ទដៃ គួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ ! មានអីវាពិតជាឡូយរបស់គេមែនតើ!

បងប្អូនយុវវ័យដែលកំពុងប្រើស្មាតហ្វូនទាំងអស់ អាចសាកល្បងបាន ក្រោយពីបានទស្សនាវីដេអូនេះចប់សព្វគ្រប់ ឬ អាចថតសាកល្បងស្នាដៃខ្លួនឯងតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន ​ រួចបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook Instargram ដើម្បីទទូលFeedback ពីអ្នកដែលបានឃើញរូបថតស្នាដៃរបស់អ្នក ប្រសិនបើមានមិត្តភក្រ័ក្កច្រើនចូល  Like  Share និង Comment នោះមានន័យថារូបថតដែលបងប្អូនថតចេញមក ប្រាកដជាមានអ្វីដែលពិសេសលើសពីការរំពឹងទុករបស់បងប្អូនជាក់មិនខាន វាអាចជារូបថតដែលបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកថតថ្មី ឬ អត្ថន័យបង្កប់ក្នុងរូបថត ឬ អាចមានអ្វីដែលលើសពីនេះក៏ថាបាន! ខ្ញុំបានមើលវារួចហើយដូច្នេះអ្នកក៏អាចសាកល្បងមើលវាបានដែរតាមរយៈ Linkនេះ  https://www.facebook.com/oppoacademykh/

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post