header ads

Sponsor

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សព្វថ្ងៃនេះ មានជនបរទេសកំពុងរស់នៅកម្ពុជាចំនួន៨៨,១១២នាក់តែប៉ុណ្ណោះ ដែលភាគច្រើន គឺជាជនជាតិវៀតណាម។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ សម្ដេច ស ខេង មានប្រសាសន៍ថា ប៉ូលិសអន្តោប្រវេសន៍ ក៏បានទទួល ពាក្យសុំប្រកាសទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅកម្ពុជាចំនួន៦០៥៦១ឯកសារ ដោយមានមនុស្ស២៨៥៧២ គ្រួសារ និងមានសមាជិកសរុប ៨៨,១១២នាក់ មាន ១១សញ្ជាតិ

សម្ដេចបន្ដថា ជនបរទេសរស់នៅកម្ពុជាសព្វថ្ងៃមានចំនួន៨៨,១១២នាក់ បើបូកទាំងជនបរទេស កំពុងជាប់ពន្ធនាគារទៀត គឺស្នើនឹង៩ម៉ឺននាក់។

រដ្ឋមន្ដ្រីមហាផ្ទៃបន្ដថា នាយដ្ឋានអន្តោប្រវេសន៍ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកាន់កាប់ប្រើប្រាស់ចំនួន ៣៧៤៤១ ច្បាប់ ស្មើនឹង ២០០៩៣ គ្រួសារ ដោយមានមនុស្ស ៦៨៩៨៨១ នាក់ មាន ១០សញ្ជាតិ។

រដ្ឋមន្ដ្រីអះអាងថា ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីជនបរទេស គឺឯកសារទាំងនោះ ក្រសួងមហាផ្ទៃមិនដុតចោលនោះទេ គឺតម្ដល់ទុករយៈពេល៥ឆ្នាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post