header ads

Sponsor

ស្ទឹងត្រែងៈ កម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះធ្វើការរុករករថយន្តបាកុង ដែលបម្រើ​ការដឹកជញ្ជូនឈើល្មើសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រែគរថ្មី លើទឹកនៃខេត្តស្ទឹងត្រែង។

ការចុះប្រតិបត្តិការរុករករថយន្តបាកុងខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងចំណុច ភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ស្ថិតក្នុងប្រតិបត្តិការនោះផងដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា​ កម្លាំងចម្រុះយើងបានចុះមកដល់ទីតាំងចំនួន២កន្លែង ហើយបានរកឃើញរថយន្តបាកុងក្នុងទីតាំងទី១ចំនួន២គ្រឿង និងទីតាំងទី២ ចំនួន១គ្រឿង។

លោកបន្តថា ខណៈពេលនេះ កម្លាំងចម្រុះយើងក៏កំពុងតែបន្តសកម្មភាពចុះរុករកបន្តនៅតាមទីតាំងផ្សេងៗទៀតផងដែរ ដើម្បីប្រមូលរថយន្តទាំងអស់នោះ មកធ្វើការកម្ទេចចោល។

បច្ចុប្បន្ន លោកមេបញ្ជាការកំពុងដឹកនាំកម្លាំងបន្តទៅកាន់គោលដៅផ្សេងៗទៀត ដើម្បីរុករករថយន្តពាក់ព័ន្ធនិងបម្រើអោយបទល្មើសដើម្បីប្រមូលយកមករក្សាទុក និងសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីធ្វើការដុតកម្ទេចចោល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post