header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយ អ្នកជំនាញពាក់ព័ន្ធ ក្នុងការកំណត់គុណភាពផ្លូវដែលល្អ ឬមិនល្អ ដើម្បីកែតម្រូវ ព្រមទាំងស្នើសុំជំនួយបច្ចេកទេសបន្ថែម ដើម្បីដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ ពិសេសបង្កប់កាមេរ៉ាចាប់ល្បឿនអ្នកបើកបរនៅតាមដងផ្លូវសំខាន់ៗ។

ក្នុងពិធីចុះ ហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយ ក្រុមហ៊ុន មីឆែលីន រ៉ូ និង ក្រុមហ៊ុន វើលប្រ៊ីជ ត្រេឌីង នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា ការផាកពិន័យដល់ផ្ទះតែម្តង ចំពោះអ្នកបើកបរលើសល្បឿនកំណត់។

លោកមានប្រសាសន៍ថា ក្នុងការកំណត់គុណភាពផ្លូវដែលល្អ ឬមិនល្អ ដើម្បីកែតម្រូវ ព្រមទាំងស្នើសុំជំនួយបច្ចេកទេសបន្ថែម ដើម្បីដាក់ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ពិសេសបង្កប់កាមេរ៉ាចាប់ល្បឿនអ្នកបើកបរ

រដ្ឋមន្ដ្រីក្រសួងសាធារណការបញ្ជាក់ថា មានផ្លូវមួយចំនួនហើយដែលបានបង្កប់កាមេរ៉ាចាប់ល្បឿនអ្នកបើកបរ ដូចជានៅលើផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ ផ្លូវ៣១ ផ្លូវលខ៣៣ និងផ្លូវផ្សេងៗទៀត នឹងមានកាមេរ៉ាចាប់ល្បឿនជាបន្តបន្ទាប់ ដើម្បីផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល លើកឡើងថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នា នេះ ក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេលើពិភពលោកនឹងផ្តល់ថវិកាជាង ៤ម៉ឺនអឺរ៉ូ រយៈពេល២ឆ្នាំ ដើម្បីគាំទ្រដល់យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

សូមបញ្ជាក់ថា រយៈពេល៦ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សសរុបចំនួន ១០៣៣នាក់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post