header ads

Sponsor

កំពង់ឆ្នាំង ៖ បើតាមឯកឧត្តមវិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានឲ្យដឹងថា ថ្មីៗនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចុះស្រាវជ្រាវបញ្ហានានាក្នុងខេត្តកំពង់ឆ្នាំង និងបានរកឃេីញភាពមិនប្រក្រតីធំៗមួយចំនួននៃប្រព័ន្ធរដ្ឋបាលខេត្តនេះក្រោមការគ្រប់គ្រងរបស់លោក ឈូ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។

ជាក់ស្ដែងរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៨៣ អនក្រ បក តបតាមលិខិតលេខ ១៥៩/១៦ លស ចុះថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១៦ ដែល អនុក្រឹត្យសម្ដៅលេីការធ្វេីប្រទានកម្មដីចំនួន ១៧,៥០ ហិចតា ក្នុងតំបន់២ នៅសង្កាត់ខ្សាម ភូមិ០៦ ខេត្តកំពង់ឆ្នាំង អោយពលរដ្ឋ ដោយបែងចែក ជា ៥២៥ ក្បាលដីអោយពលរដ្ឋ ៥២៥ គ្រួសារ និង ១០ក្បាលដី ទំហំ៤ ហិចតា ប្រគល់អោយ ធ្វេីសាលាបុណ្យ ធ្វេីផ្សា ធ្វេីចំណតរថយន្ត ធ្វេីសួន ។

តែការពិត ពលរដ្ឋមានតែ ២១០ គ្រួសារទេ ដែលទទួលបានក្បាលដី ហេីយរដ្ឋបាលខេត្តទាលុយចាក់ដី១០០០ដុល្លាទៀតក្នុងមួយក្បាលដី ដោយយោងលេីលិខិត ដ្ឋបាលខេត្តលេខ ១៤/១៧ សជណថា ដីចំនួន ២១០ ក្បាលដីនោះរដ្ឋបាលខេត្តជាអ្នកទិញទៅវិញ និងតម្រូវយកលុយ១០០០ដុល្លា ចុះដីក្នុងអនុក្រឹត្យបាត់ទៅណា ? អនុក្រឹត្យកំណត់អោយយកលុយឬយ៉ាងណា ហេីយបាត់ពលរដ្ឋដែលត្រូវទទួលដីចំនួន ៣១៥គ្រួសារទៀតបាត់ទៅណា ថែមបាត់ដីអស់មួយចំនួនធំ

ហេីយជាក់ស្ដែងដីនោះជាដីធ្វេីប្រទានកម្មអោយពលរដ្ឋ ជាដីរបស់រដ្ឋ តែរដ្ឋបាលខេត្តបានធ្វេីការចេញបណ្ណកម្មសិទ្ធលេខ Liv0174 លេីគម្រោងដីសាលាបុណ្យ ដីផ្សា ដីចំណតទៅអោយក្រុមហ៊ុន LKL ទៅវិញ ដែលផ្ទុយពីអនុក្រឹត្យទាំងស្រុង ទោះក្រសួងរៀបចំដែដីបានចេញដីកាអមលេខ ២៣៦ អ/អដភ បានច្រាលចោលទាមទាអោយចុះបញ្ជូជាដីរដ្ឋក៏ដោយចុះក៏រដ្ឋបាលខេត្តអត់ខ្វល់

ជាពិសេសប្រសិនដីនោះជាដីរដ្ឋគួរអោយ ក្រុមហ៊ុន សុំអនុប្បយោគជាមុនសិនមិនអាចចេញប័ណ្ណតាមចិត្តទេ

ក្រោយទទួលបានប័ណ្ណកម្មសិទ្ធ ក្រុមហ៊ុនយកដីពុះឡូតិ៍លក់អាណាធិបតេយ្យ រហូតអគ្គនាយកដ្ឋាសុរិយោដីចេញដីកាអមលេខ ៣៤១ បដិសេដច្រានចោលទៀតផង

សំនួរសួរថា

១ ៖ តេីរដ្ឋបាលខេត្តបានលុយពីណាទិញដីចែកពលរដ្ឋ ២១០ គ្រួសារ ? សូមបង្ហាញលិខិតស្នេីសុំថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

២ ៖ បេីជាដីរបស់អនុក្រឹត្យរបស់រាជរដ្ឋាភិបាលផ្ដល់អោយពលរដ្ឋ ម្ដេងអភិបាលខេត្តហ៊ានកេងចំណេញប្រជាប្រិយលេីប្រមុខរដ្ឋាភិបាលថាខ្លួនអ្នកទិញដីអោយពលរដ្ឋទៅវិញ ?

៣ ៖ តេីដី សម្រាបពលរដ្ឋ ៣១៥គ្រួសារទៀតនៅឯណា ?

៤ ៖ តេីលេីអនុក្រឹត្យមាត្រាណាសម្ដៅអោយរដ្ឋបាលខេត្តយកដីរដ្ឋចេញប័ណ្ណកម្មសិទ្ធអោយក្រុមហ៊ុន ?

៥ ៖ សូមបង្ហាញបញ្ជីឈ្មោះពលរដ្ឋ ៥៣៥ គ្រួសារដឬលត្រូវទទួលយកក្បាលដី

ឈរលេីឯកសាភស្តុតាងគតិយុត្តិ រឹងមាំបំផុត ខ្ញុំនិងរៀបចំរបាយការណ៍ជូនប្រមុខរដ្ឋាភិបាលអោយបានជ្រាប

ការផ្សាយនេះជាការផ្ដល់ព័ត៌មានជូនមហាជនកុំអោយយល់ច្រលំចៀសវាងមានមន្ត្រីខិលខូចថ្លេីមធំ ហ៊ានកេងចំណេញមុខមាត់លេីការផ្ដល់ប្រទានកម្មដីអោយពលរដ្ឋ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះការបកស្រាយ យេីងខ្ញុំវានពិនិត្យម៉ត់ចត់បំផុតទាំងមូលដ្ឋានគតិយុត្តិ និងមូលដ្ឋានច្បាប់ ចំពោះការលេីកឡេីងរបស់ខ្លួន ។

សូមបងប្អូនខេត្តកំពង់ឆ្នាំង ទទួលជ្រាបជាព័ត៌មានដោយក្ដីស្រលាញ់រាប់អានយ៉ាងជ្រៀលជ្រៅបំផុត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post