header ads

Sponsor

ខេត្តកណ្តាល៖ ថ្ងៃ‌ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣ និង៣០នាទី ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មបានកើតឡើងនៅ នៅចំណុចកញ្ជុះលក់ដីឡូតិ៍ស្ថិតនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ រ៉ុម សារាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាងផ្សារដែក នៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជុលគិរី ខេត្តកំពងឆ្នាំង មានប្រពន្ធអត់កូន។

ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញខេត្ត និងស្រុក ប៉ុស្តិ៏រដ្ឋបាលសំរោងលើ បានធ្វើការស្រាវជ្រាវនិងឈានដល់ការកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ។
ចំណែកជនសង្ស័យឈ្មោះ ធី សុខគីម ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស៉ីឈ្នួល (ចាក់បេតុង) នៅភូមិមង្គលបូរីឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំពោះវត្ថុតាងចាប់យក៖ខ្សែពណ៌លឿង០១កាំបិតប័ុងតោ។

សមត្ថកិច្ចបានឱ្យដឹងថាតាមការសួរបំភ្លឺប្រពន្ឋឈ្មោះពិត ចាន់កែវភេទស្រី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរមុខរបរធ្វើស្រែនៅ ភូមិបឹងវែងឃុំក្រាំងលាវស្រុករលាផ្អៀរខេត្តកំពង់ឆ្នាំបានឲ្យដឹងថាះប្តីរបស់ខ្លួនពេលព្រលប់បាននាំគ្នាផឹកស្រាជាមួយបងប្អូនរហូតដល់ម៉ោងប្រហែល២២បានបែកគ្នារៀងៗខ្លួនទៅកន្លែងដេកប្តីគាត់ក៏ចេញទៅក្រៅជាមួយមិត្តភក្ត័៦ឬ៧នាក់ទៀតហើយស្រាប់តែឃើញឈ្មោះធី គីម មកសួរខ្ញុំថាយប់ស្មើរនឹងហើយមិនទាន់ចូលដេកទៀតហើយវា ក៏ទៅបាត់ទៅខ្ញុំនៅអង្គុយចាំប្តីខ្ញុំរហូតដល់ម៉ោងប្រហែល១.៣០នាទីបានឃើញប្តីមកវិញជាមួយបងប្អូនវិញហើយគាត់បានឃើញឈ្មោះ ធី គីមនិយាយលេងជាមួយខ្ញុំ ស្រាប់តែប្តីខ្ញុំប្រចណ្ឌហើយឈ្លោះជាមួយខ្ញុំមួយសន្ទុះធំហើយខ្ញុំក៏ចូលដេកទៅគាត់មិនចូលដេកជាមួយខ្ញុំទេស្រាប់តែដើរចេញទៅក្រៅបាត់រហូតទាល់ភ្លឺខ្ញុំក៏ដើររកគាត់បានឃើញនៅកញ្ជុះក្នុងដីឡូតិ៍ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្តថាក្រោយមកសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រខេត្តនិងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួលបានចុះមកដល់កន្លែងកើតហេតុដោយមាន ការចូលរួមព្រហ្មទណ្ឌស្រុកប៉ុស្តិ៏រដ្ឋបាលឃុំសំរោងលើលោកក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិនិងប្រពន្ធជនរងគ្រោះនៃសពបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា មានស្នាមទ្រុតជាំខ្មៅជុំវិញកក្រៅពីនោះគ្មានស្លាកកស្នាមអ្វីទេ។

តាមការពិនិត្យរបស់លោកគ្រូពេទ្យមន្ត្រីជំនាញបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម (រឹតក) មូលហេតុដោយការប្រចណ្ឌ ក្រោយិនិត្យរួចសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post