header ads

Sponsor

ថៃៈ រថយន្តសេរីទំនើបមួយគ្រឿងរបស់ពលរដ្ឋខ្មែរ កំពុងបើកបរលើទឹកដីប្រទេសថៃ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបាន​បុកប៉ះជាមួយម៉ូតូ បណ្តាលឲ្យបុរសវ័យចំណាស់ជនជាតិម្នាក់ស្លាប់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពី៨៖៣០នាទី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣ ក្បែរសាលារៀន ក្លងយ៉ៃវិធ្យាឃុម ស្រុកក្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

បើយោងតាមការរាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក Highlander ពាក់ស្លាក​លេខ ភ្នំពេញ 2Z-9666 បើកបុកម៉ូតូពាក់ស្លាកលេខ กทร 669 ตราด ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូកៀបជាប់ខាងក្រោមរថយន្ត រងរបួសធ្ងន់។

អ្នកបើកបរម៉ូតូ ឈ្មោះ ថា ស៊ុមជីត អភិបាលស៊្រី ភេទប្រុស អាយុ៦៦ឆ្នាំ រងរបួសបាក់ដៃធ្ងន់ធ្ងរដោយដៃឆ្វេង និងជើងឆ្វេងបានបាក់។

ក្រោយកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានព្យាយាមជួយសង្គ្រោះជនរងគ្រោះយ៉ាងឆាប់រហ័ស  តែជាអកុសលរបួសធ្ងន់ធ្ងរពេក គាត់​បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកម្ចាស់រថយន្តបង្ក ត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីសាកសួរពីមូលហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post