header ads

Sponsor

(ខេត្តស្វាយរៀង)៖ បុរសចិត្តឆៅម្នាក់ បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល ព្រោះខឹងនឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ដោយសារតែខ្លាចបង្កគ្រោះថ្នាក់ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានតាហោ(ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ។ លុះពេលគេធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវសមត្ថកិច្ចជិះដេញតាមពីក្រោយ ហើយបានប្រាប់បុរសខាងលើឲ្យឈប់ និងកុំបើកបរលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ខ្លាចគ្រោះថ្នាក់ ។

ឮដូច្នេះស្រាប់តែបុរសខាងលើនិយាយរបៀបអ្នកស្រវឹងផងបានតបវិញថា «គេបើកតែគេ បើគ្រោះថ្នាក់ គឺគ្រោះថ្នាក់តែគេដែរ គ្មានអីពាក់ព័ន្ធទេ រួចក៏ផ្តួលម៉ូតូ ទាញយកដែកកេះមកដុតឆេះខ្ទេច ហើយដើរចេញទៅធ្វើប្រងើយ ។
រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជននោះ នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោម ក្រែងមានសាធាតុញៀន ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post