ព្រះវិហារៈ នៅថៃ្ងទី២៨ ២៩ ៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តព្រះវិហារ មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យកើតមានទឹកជំនន់ទឹកភ្លៀង នៅតាមតំបន់វាលទំនាបក្នុងខេត្តព្រះវិហារ ចំណែកឯដងស្ទឹងសែនវិញ ទឹកមានកម្រិតខ្ពស់ផងដែរ ជិតដល់កម្រិតប្រកាសអាសន្នហើយ។លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ បានឱ្យដឹងថា នៅ ខេត្តព្រះវិហារ មានជំនន់ទឹកភ្លៀងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដូច្នេះសូមបងប្អូន មានការប្រុងប្រុងយ័ត្នខ្ពស់ ដែលរស់នៅតាមដងស្ទឹង។
លោកប្រធានមន្ទីរ បានបន្តថា ក្នុងនោះ ដោយមានភ្លៀងធ្លាក់រហូតដល់កម្រិត១០៦ ម.ម ធ្វើឱ្យ តំបន់មួយចំនួន នៅក្បាលស្ទឹងសែនក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត មានការលិចនៅតាមផ្លូវលំ ជនបទ នៅក្នុងឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ចាប កុយ បានឱ្យដឹងទៀតថា ទឹកនៅស្ទឹងសែនព្រឹកនេះ ទឹកមានកម្ពស់ ៨,៦៦ម៉ែត្រ ហើយទឹកឈានទៅដល់កម្រិតប្រកាសអាសន្ន ១១,៥០ ម៉ែត្រ ។ ការជូនដំណឹង នេះ គឺចង់ជម្រាបជូនប្រជាពលរដ្ឋ ដែល រស់នៅក្នុង តំបន់ វាលទំនាបនោះ ឱ្យមាន ការប្រុងប្រយ័ត្ន ជាមុន និងត្រូវមានការប្រុងប្រយ័ត្នចំពោះកុមាតូចៗក្រែងលរកើតមានគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុផងដែរ៕





ផ្ដល់សិទ្ធិដោយ campost.news

