
កណ្ដាល៖ បុរសពីរនាក់បានផឹកស៊ីស្រវឹង រួចទាស់សម្ដីគ្នា ក៏បង្កជាហិង្សាដោយចេតនា មួយបានកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៩.៣០នាទី នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ដោយម្នាក់ត្រូវជាប់ខ្នោះ និងម្នាក់ទៀតដេកពេទ្យ។
ជនរងគ្រោះឈ្មោះ ម៉េង ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ មានរបួសក្បាល ០៣កន្លែង ។
ជនសង្ស័យឈ្មោះ ចំរើន ធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេីជនសង្ស័យឈ្មោះចំរេីន ធឿន កំពុងអង្គុយនៅលើត្រើងចិញ្ចឹមត្រីឆ្តោ របស់ខ្លួន ពេលនោះឈ្មោះម៉េង ធា (ជនរងគ្រោះ) អុំទូកមកពីទិសខាងជើងមកដល់ត្រើងចិញ្ចឹមត្រីឆ្តោរបស់ចំរើន ធឿន ក៏ឡើងទៅអង្គុយនៅលើត្រើង រួចហើយឈ្មោះម៉េង ធា បានសួរទៅឈ្មោះចំរើន ធឿន ថា៖ ទ្រាមានអីហូបអត់? ពេលនោះឈ្មោះចំរីន ធឿនឆ្លេីយថាអត់មានអីហូបទេ ហើយឈ្មោះចំរេីន ធឿន ក៏បានឲ្យលុយចំនួន៣០០០០រៀល(បីមុឺនរៀល) ទៅឈ្មោះ ម៉េង ធា ដើម្បីទិញស្រាបៀរ យកមកផឹក ស្រាប់តែពេលនោះអ្នកទាំងពីរ បានទាក់បាក្យសំដីគ្នា ហើយឈ្មោះម៉េង ធា បានស្ទុះទៅវាយឈ្មោះចំរើន ធឿន ពេលនោះឈ្មោះចំរេីន ធឿន ក៏ទាញបានកៅអីអង្គុយធ្វើអំពីឈើប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រមកវាយចំក្បាលឈ្មោះម៉េង ធា បណ្តាលអោយមានស្នាមរបួលចំក្បាលចំនួន០៣កន្លែង។
វត្ថុតាងចាប់យក៖កៅអី ធ្វើអំពីក្ដារប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ ចំនួន០១ ។
ក្រោយទទួលបានព័ត៍មានខាងលេីនេះភ្លាម សម្ថតកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទ ចុះដល់កន្លែងកេីតហេតុ បានឃាត់ខ្លួនជនសង្ស័យឈ្មោះចំរើន ធឿន មកកាន់ប៉ុស្តិ៍ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតីវិធី។
ចំណែកឈ្មោះម៉េង ធា ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួលនៅឯមណ្ឌលសុខភាពតាលន់៕




