Sponsor

ថៃៈ កម្មករសំណង់ម្នាក់​ ជាជនជាតិខ្មែរ បានស្លាប់ភ្លាមៗនៅក្នុងការដ្ឋាននៃខេត្តសមុទ្រសាខន  បន្ទាប់ពីត្រូវបានផ្ទាំងជញ្ជាំងស៊ីម៉ង់ត៍ នៅក្នុងអគារកសាងនោះ បាក់ធ្លាក់សង្កត់ពីលើ ដោយគ្មាននរណាម្នាក់ អាចចូលទៅជួយបានទាន់ពេលនោះឡើយ។

យោងតាមរបាយការណ៍ពីសារព័ត៌មានថៃ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨៖២០នាទីព្រឹក តាមបណ្តោយផ្លូវឯកឆៃ ១៣៩ ក្នុងឃុំបាងណាំជឺត ស្រុកមឿង ខេត្តសមុទ្រសាខន ប្រទេសថៃ ទីតាំងនេះគេកសាងឡើងតាមរបៀបផ្ទះសំណាក់២ជាន់។

តាមសាក្សី បាននិយាយថា នៅព្រឹកនោះដែរ គេបានឃើញកម្មករខ្មែរម្នាក់ឈ្មោះ អូ សាអ៊ុត ភេទប្រុស អាយុ២២ឆ្នាំ បានឡើងទៅគាស់ជញ្ជាំងនៅជាន់ខាងលើតែម្នាក់ឯង ដោយមិនទាន់ឃើញមានកម្មករណាមួយឡើងទៅជួយនោះឡើយ។ សាក្សីបានបន្តថា រំពេចនោះក៏ស្រាប់តែជញ្ជាំងដែរ គេកំពុងគាស់បានរបើកឡើង ព្រមទាំងបានរុញច្រានពលករខ្មែររូបនោះអោយធ្លាក់មកដីតែម្តង ដោយឡែកផ្ទាំងជញ្ជាំង ដែលធ្វើឡើងអំពីស៊ីម៉ង់ត៍ ក៏បានធ្លាក់មកតាមក្រោយហើយបានសង្កត់ពីលើខ្លួនពលកររូបនោះតែម្តង។

ក្រោយពីមានការអន្តរាគមន៍ពីសំណាក់កម្មករដូចគ្នាមក គេសង្គេតឃើញថា ពលករខ្មែរបានស្លាប់បាត់ទៅហើយ ទើបគេបានរាយការណ៍ទៅកម្លាំងតម្រួតអោយចុះទៅពិនិត្យដើម្បីនាំសពទៅរក្សាទុក និងចាត់ចែងបញ្ជូនទៅកាន់ស្រុកកំណើតវិញក្នុងការរៀបចំធ្វើបុណ្យ​តាមប្រពៃណី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor