header ads

Sponsor

ស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល ខណៈដែលរថយន្តស៊ីរ៉ែនសមត្ថកិច្ចបើកប្រដេញរថយន្តឆ្លាមរបស់លោកគ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយមិនព្រមឈប់ នៅតែបើករត់គេចពីកន្លែងកើតហេតុ រួចចុះពីរថយន្តរត់គេចខ្លួនយកប្រះអាយូសបាត់ សង្ស័យតែស្រវឹងហើយ បានជាចឹង ព្រោះនៅក្នុងសុទ្ធតែសម្បកស្រាបៀរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖៥២នាទីយប់ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ច បានអោយដឹងថា រថយន្ដដែលបើករត់គេចនោះម៉ាក TOYOTA CAMARY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២G-៩៣២៥ បើកបរដោយ ឈ្មោះ អ៊ិ​ន សុខា ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ពោធិ៍ថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១F-០៤៧៥ បើកបរដោយឈ្មោះ ឈៀក ណារ៉ាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្សរស់នៅភូមិ វាលយន្ដ សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពប៉ះគ្នាជាមួយរថយន្តប៉ុន្តែរថយន្តមិនបានឈប់ដោះស្រាយនោះទេ។

ក្រោយកើតហេតុអ្នកបើកបររថយន្ដខាងលើ បានបើករត់គេចពីកន្លែងកើតហេតុទៅទិសខាងកើតរហូតដល់ខាងជើងក្លោងទ្វាវត្តតានូប្រហែល ៦០០ម៉ែត្រ​ ទើបអ្នកបើកបរឈប់រថយន្ដទុកចោលរួចរត់គេចខ្លួនបាត់។

បើតាមលោក អ៊ិន សុខា បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងតាមទូរស័ព្ទអោយដឹងថា រូបលោកមិនមែនជាបើកនោះទេ អ្នកបើកបរជាប្អូនថ្លៃរបស់ដែលនៅព្រៃវែង។

លោក បានបន្តអោយដឹងទៀតថា មុនពេលកើតហេតុលោកបានមកមើលអ្នកជំងឺ​នៅមន្ទីរពេទ្យខេត្ត រួចស្លៀតដាក់ស្រាបៀរអស់៣យួរគ្នា៧នាក់ ហើយរូបលោកដាក់បានតែ២កំប៉ុងប៉ុណ្ណោះ។

ចំណែកមធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀងអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post