
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តបើកតាមផ្លូវហាណូយពីជើងទៅត្បូង បើកបរដូចតែឡានរាស្ត្រសាមញ្ញដែរ លុះដល់ចំណុចខាងលើ បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានម៉ូតូកង់បីដឹកក្រណាត់ បើកពីត្បូងទៅជើង លើផ្លូវអត្ថិភាព ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ពីទទឹងរថយន្តតែម្តង ពេលចុះមកជាប៉ូលិសខណ្ឌជ្រោយចង្វារ សូមទោសហើយ កុំនិយាយរឿងមេត្តា ដាច់ខាតត្រូវតែសងរថយន្ត ផ្លូវត្រង់មិនត្រង់អត់ដឹង សំខាន់ម៉ូតូកង់បី មកបុកឡានប៉ូលិសកំពុងឆ្លងផ្លូវ។
តាមមន្ត្រីនគរបាល ដែលមានវត្តមានក្នុងរថយន្តខាងលើ បានឲ្យដឹងថា គាត់ជានគរបាលខណ្ឌជ្រោយចង្វារ មុនកើតហេតុ បានដឹកជនតុលាការចោទម្នាក់ ទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន លុះវិលមកវិញ ធ្វើដំណើរ ក្នុងគោលបំណង ដឹកជនសង្ស័យម្នាក់ទៀត ឆ្ពោះទៅតុលាការ មកដល់ចំណុចខាងលើ ត្រូវបានម៉ូតូកងបីបើកបុកតែម្តង។
ករណីនេះ អ្នកសាព័ត៌មានថតយកតែរូបភាព និយាយរឿងហេតុ តាមអ្វីជាក់ស្តែង ចំពោះបច្ចេកទេស ខុស ឬត្រូវ មានតែសមត្ថកិច្ចទេ រឿងហេតុខាងលើ ទាមទារឲ្យខាងម៉ូតូសង ព័ត៌មានថា តាមនឹងដែរ។
ករណីចរាចរណ៍កំប៉ិកកំប៉ុកខាងលើ ភាគីរថយន្តដាច់ខាត ត្រូវតែសងគាត់ ទោះជាភាគីខាងម៉ូតូកង់បី អះអាងថា បើកលើផ្លូវអត្ថិភាពយ៉ាងណាក្តី មិនទទួលយកបានឡើយ ដោយឃើញស្លាកលេខឡាន នគរបាល ចុះមកសុទ្ធតែប៉ូលិស ភាគីខាងម៉ូតូភ័យញ័រជើង ចង់រាគនោម មានតែសងទៅខាងប៉ូលិស ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕





