header ads

Sponsor

កំពង់ឆ្នាំងៈ បុរសវិកលចរឹត២នាក់ បាន​ទាល់សម្ដីគ្នា រហូតប្រើហិង្សា បណ្ដាលឲ្យបុរស​ម្នាក់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបុរស​ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

អំពើហិង្សានេះ កើតឡើងកាលពី​វេលាម៉ោង៩យប់ថ្ងៃទី១៧ សីហា ២០១៩ នៅចំណុចខាងមុខកងរាជអាវុធហត្ថខេត្តដើមពោធិលើសួនច្បារ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថា អំពើហិង្សានេះ បណ្តាលឲ្យបុរសម្នាក់ ត្រូវបានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ជនបង្ក​ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ (មិនស្គាល់ឈ្មោះ) បានវាយទៅលើជនរងគ្រោះ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ (មិនស្គាល់ឈ្មោះ) បណ្ដាលអោយស្លាប់ ក្រោយពេលដឹកដល់មន្ទីរពេទ្យ។

សមត្ថកិច្ច បានបញ្ជាក់ថា តាមការពិនិត្យ នឹងបញ្ជាក់ពីគ្រូពេទ្យ គឺជនបង្ក នឹងជនរងគ្រោះ ជាមនុស្សវិកលចរិកទាំងពីរនាក់ ដោយជនបង្ក​ធ្លាប់ចូលអុកឡុកក្នុងមន្ទីរពេទ្យជាច្រើនលើក រីឯ ជនរងគ្រោះ គឺធ្លាប់បានសំរាកព្យាបាលមួយរយៈក្នុងមន្ទីរពេទ្យ តែក្រោយមកក៏រត់ចេញពីមន្ទីរពេទ្យ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង​ រង់ចាំការផ្ដល់គោលការណ៍ពីថ្នាក់លើ នឹងលោកព្រះរាជាអាជ្ញារ ដើម្បីបន្តនិតិវិធី។ សពជនរងគ្រោះកំពុងរក្សាទុកក្នុងមន្ទីរពេទ្យ។

សូមបញ្ជាក់ បុរសរងគ្រោះដែលបានស្លាប់ នោះសមត្ថកិច្ចបានស្លៀកពាក់ឲ្យ ពេលដែលយកទៅមន្ទីរពេទ្យ ពីព្រោះពេលរបួសមានតែលីអូ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post