
ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណ ចំពោះ លោក លោកស្រីអភិបាលរងខេត្ត គណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក តំបន់ប្រត្តិបត្តិការសឹករងខេត្ត កម្លាំងមូលដ្ឋានសមុទ្ររាម កងកម្លាំងឆត្រយោង៩១១ កម្លាំងកងពល៩៩ នគរបាលព្រំដែនទឹក អាជ្ញាធរឃុំសង្កាត់ សាខាកាកបាទក្រហម ប្រជាការពារ និងវិស័យឯកជនមួយចំនួន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំក៏សូមអោយកងកម្លាំង និងបណ្តាលអង្គភាពពាក់ព័ន្ធទាំងអស់នៅតែយកចិត្តទុក និងត្រៀមកម្លាំងជាប់ជាប្រចាំដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការណ៍កេីតឡេីង។











