Sponsor

ក្រចេះ៖ ក្រុមការងាររដ្ឋបាលជលផលខេត្តស្រុក បានសហការគ្នា ចុះត្រួតពិនិត្យ និងរុះរើ ឧបករណ៍ប្រើប្រាស់នេសាទខុសច្បាប់ នៅតាមដងទន្លេ និងតាមបឹងបួរ។

ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ ធ្វើឡើង​កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការបង្ក្រាបទីតាំងរួមមាន ៖ នៅតាមដងព្រែកពង្រ រឹមអូសឈ្នុក និងព្រួលស្បៃមុង លប រួចដុតចោលនៅនឹងកន្លែង ។ នៅបឹងលាជឃុំកញ្ជរ រឹមអូសបានសាច់ព្រួលស្បៃមុង, របាំងសាច់អួននីឡុង,លូស្បៃមុង មាត់លូ,លបសាច់អួននីឡុង និងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញប្រហែលជាង១០០គក្រ ឧបករណ៍ទាំងនោះ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ។

ក្នុងឱចុះទៅបង្ក្រាបបទល្មើសនេសាទខាងលើនេះដែរ មន្រ្តីជលផលបានធ្វើការ​អប់រំណែនាំដល់បងប្អូនប្រជានេសាទឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor